1

Mourinho ប្រាប់ Rooney ថា​ប្រសិន​ចង់​លេង​ជម្រើស​ដំបូង អ៊ីចឹង​សូម​អញ្ជើញ​ចាកចេញ​ពី​ក្លឹប​បិសាច​ក្រហម​

​    ​យោងតាម​វេ​ប​សាយ Mirror របស់​ចក្រភព​អង់គ្លេស​ឱ្យដឹងថា លោក Jose Mourinho បាន​ប្រាប់ Wayne Rooney ថា ប្រសិនបើ​គាត់​ចង់​លេង​នៅ​ជម្រើស​ដំបូង គាត់​ត្រូវតែ​ចាក​ចេញពី​ក្លឹប​បិសាច​ក្រហម Manchester Untited​។​

​    ​គ្រូបង្វឹក Man Utd បាន​ដក​ប្រធាន​ក្រុម​ដែល​កំពុង​ធ្លាក់​ជើង​របស់គាត់​ចេញពី​ជម្រើស​ដំបូង ដោយ​គ្រូ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​សុខចិត្ត​ប្រើ Rooney ជា​កីឡាករ​បម្រុង​វិញ​ម្តង​។​

​    ​Rooney បាន​ខកខាន​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​ពេល Man Utd ប៉ះ Chelsea ដោយសារ​របួស ហើយ​អនាគត​របស់គាត់​អាច​នឹង​ចប់​នៅ​ទឹកដី Old Trafford ជាមួយ​លោក Mourinho មិនអាច​ធានា​កន្លែង​មួយ​បាន​នៅពេល​គាត់​ជា​ពីរ​បួស​៕

ប្រភព៖ បរទេស

មតិយោបល់