adverise with khmeread 1

ថៅកែផ្សារសែនមនោរម្យមិនប្រើរូបិយប័ណ្ណ១០០រៀល

    មណ្ឌលគិរី ៖ ពាណិជ្ជករ​នៃ​ទីផ្សារ​សែន​មនោ​រម្យ​មិន​ព្រម​ទទួល​យកលុយ​ក្រដាស​១០០​រៀល និង​មិន​ប្រើ​រូបិយប័ណ្ណ​នេះ​ទេ ហើយ​ប្រជាពលរដ្ឋ​បានស្នើ​សុំ​ដល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គួរ​ដោះស្រាយ​បញ្ហា​នេះ​ផង ។​
    លោក​ដេ​ត ឈី​ម​(Deth Chhim)​បាន​Comment​លើ​អត្ថបទ​"​ជនជាតិ​ស្វី​សលុតជង្គង់​សុំទោស​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុងព្រះសីហនុ បន្ទាប់ពី​យក​ក្រដាស់​១០០ រៀល​រុំ​បារី​ជក់​" របស់​ខ្មែរ​រីដ​ថា "​ពាណិជ្ជករ​នៃ​ទីផ្សារ​សែន​មនោ​រម្យ​មិន​ព្រម​ទទួល​យកលុយ​កករ​ដាស​១០០​រៀល និង​មិន​ប្រើ​រូបិយប័ណ្ណ​នេះ​ទេ ហើយ​ប្រជាពលរដ្ឋ​បានស្នើ​សុំ​ដល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គួរ​ដោះស្រាយ​បញ្ហា​នេះ​"​។​
    លោក​បន្តថា "​ការមិន​ប្រើ​រូបិយប័ណ្ណ​នេះ គឺ​ការបំផ្លិចបំផ្លាញ​នៃ​សេដ្ឋកិច្ច​ប្រទេស​របស់​យើង​។ ស្វ៊ី​ស បានទទួល​ស្គាល់​កំហុស​របស់គាត់​។ គាត់​បានធ្វើការ​សុំទោស​។ ចូរ​កុំភ្លេចថា​លោក​វេជ្ជបណ្ឌិត Beat Richner សញ្ជាតិ​ស្វ៊ី​ស​ដែល​បាន​សង្គ្រោះ​ជីវិត​រាប់លាន​នាក់​នៃ​មន្ទីរពេទ្យ​ពេទ្យ​គន្ធបុប្ផា​"​។​
   គេ​មិនទាន់​ដឹងថា ថៅកែ​ផ្សារ​សែន​មនោ​រម្យ​ពិតជា​បាន​ប្រព្រឹត្ត​ទង្វើ​ខាងលើ​នោះ​មែន​ឬក៏​មិនមែន​នោះទេ​?​។​ហេតុនេះ​សូម​លោក​អភិបាលខេត្ត​មណ្ឌលគិរី​មេត្តា​ចុះ​ពិនិត្យមើល​ផង​ទាន​! ៕​

adverise with khmeread

មតិយោបល់