adverise with khmeread Unnamed %282%29

ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ ត្រលប់​មកវិញ​ត្រូវ​ចោរ​កាប់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​២​នាក់​ចេញពី​ផឹកស៊ី នៅផ្ទះ​មិត្តភក្តិ ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ស្កុប​ពី ​ត្រឡប់ទៅផ្ទះ​វិញ​ក៏ត្រូវ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​​ឌ្រី​ម ​តាម​មក​កៀរ​ឱ្យ​ឈប់​រួច​ដក​កាំបិត​គំរាម​កាប់​ប្លន់​យក​ម៉ូតូ​បានសម្រេច។​

    អំពើ​ប្លន់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃទី២៥ តុលា ២០១៦ នៅតាម​ផ្លូវ​បេតុង​វត្ត​អង្គ​ត្រគៀត ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ទួន ទូ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ មុខរបរកម្មករ​រោងចក្រ​ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សេន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រ​ងិ​ល ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​។​

    ម៉ូតូ​ដែល​ចោ​ប្លន់​យកទៅ​បាត់​នោះ ម៉ាក់​ហុងដា​ស្កុប​ពី ​ពណ៌​ក្រហម លាយ​ខ្មៅ​ពាក់​ស្លាក់​លេខ​ពោធិ៍សាត់​ 1E-4092​។​

    ប្រភពពី​ជនរងគ្រោះ បានឱ្យដឹង នៅ​មុនពេល​កើតហេតុ រូបគាត់​ និង​មិត្ត​ម្នាក់ទៀត​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ នៅ​ម្តុំ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ​។​ លុះ​មកដល់​ម៉ោង​កើតហេតុ រូបគាត់​ទាំង​២​នាក់​បាននាំគ្នា​ចេញមក​វិញ ដោយ​ជិះ​ម៉ូតូ​ខាងលើ។ ​ខណៈ​មកដល់​ផ្លូវ​បេតុង​ចូល​វត្ត​អង្គ​ត្រគៀត ជា​កន្លែង​ដែល​ស្ងាត់​បំផុត។​

    ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សង់​សេ​១២៥ ​ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ មិន​ចាំ​ស៊េរី បានមក​ជិត​ហើយ​កៀរ​រូបគេ​ចូល​គៀន​ផ្លូវ​រួច​បាន​យក​កាំបិត​មក​គំរាម​ប្លន់ តែ​រូបគាត់​មិន​ព្រមឱ្យ​ម៉ូតូ​ដោយនៅ​គិតថា​ស្តាយ ទើប​រូបគេ តដៃ ជាមួយ​ជនសង្ស័យ បណ្តាលឱ្យ​ជនសង្ស័យ​ដែល​កាន់​កាំបិត​នៅ​ដៃ កាប់​ត្រូវ កដៃ​ខាងឆ្វេង។​ បន្ទាប់មក​ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់គេ​ជិះ​ចេញទៅ​បាត់។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរមក​ប្តឹង​នៅ​ប៉ុស្តិ​ចោមចៅ តែ​ដោយ​មិនមែនជា​ទឹកដី​កើតហេតុ ក៏​ប៉ូលីស​បានដែរ​នាំទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​កន្ទោក​ដើម្បី​ធ្វើ​ការកំណត់​មុខសញ្ញា៕

 

adverise with khmeread

មតិយោបល់