adverise with khmeread Unnamed %284%29

ចាប់ចោរ ​៤ ​នាក់​ឆក់​ទូរស័ព្ទ​ភ្ញៀ​រ​ទេសចរណ៍​តាម​ឆ្នេរសមុទ្រ

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​ ៤​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៤ ​នាក់ ដែល​ធ្វើសកម្មភាព​ឆក់​ទូរស័ព្ទ​ភ្ញៀវ​ទេសចរណ៍ បានសម្រេច​ កាលពី​ម៉ោងជាង ​២ ​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល ថ្ងៃ​២៥ ​តុលា ២០១៦​នេះ ​នៅតាម​ឆ្នេរសមុទ្រ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​រួមមានទី​១.​ឈ្មោះ ផល ជា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ គ្មាន (ដៃដល់), ទី២.​ឈ្មោះ មាស សៀង​ម៉ៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ គ្មាន (​សហចារី​), ទី៣.​ឈ្មោះ វង់ រាជ្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ គ្មាន (​សហចារី​) និង​ទី​៤.​ឈ្មោះ ញឹម ប៊ុន​ថេ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ គ្មាន (​សហចារី​)​ ជន​ទាំង​៤​នាក់​ខាងលើ ស្នាក់នៅ​ផ្ទះជួល ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ។​

    វត្ថុតាង​ចាប់យក​បាន​១.​ទូរស័ព្ទដៃ​ម៉ាក I-Phone 6 ១​គ្រឿង (​ផល​ចោរកម្ម​), ២.​ម៉ូតូ​ចំនួន​២​គ្រឿង (ម៉ាកវ៉េវ និង​សេ​១២៥) គឺជា​មធ្យោបាយ​ធ្វើ​សកម្មភាព លួច ឆក់។​

    ករណី​ខាងលើ​សមត្ថកិច្ច​បានក​សាង​សំណុំរឿង​បន្ត​តាម​នីតិវិធី បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់