adverise with khmeread Unnamed

ខ្យល់​កន្ត្រាក់​ឆក់យក​ផ្ទះ​ពលរដ្ឋ​ ៩ ​ខ្នង​នៅ​ស្រុក​កណ្ដាលស្ទឹង​

    កណ្តាល ៖ មាន​ករណី​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​នៅវេលា​ម៉ោង​១២ ​និង​១៥​នាទី​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​២៦​ តុលា​ ឆ្នាំ​២០១៦  បណ្ដាល​ឱ្យ​រលំ និង​របើក​ដំបូលផ្ទះ របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​សាលា​តា​ព្រហ្ម ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង​ចំនួន ៧ ​គ្រួសារ​ស្មើ ៩​ ​ផ្ទះខ្នង ដែលមាន​សមាជិក​សរុប ​៣៥  នាក់ តែ​មិន​បណ្ដាលឱ្យ​រងគ្រោះ​ដល់​អាយុជីវិត ​មនុស្ស​ សត្វពាហនៈ​ អ្វី​ឡើយ។​

    ប៉ូលិស​និយាយថា គ្រួសារ​ដែល​រងគ្រោះ​គឺ ១.​ឈ្មោះ ម៉ែន មុំ, ២.​ឈ្មោះ លាន ឃឿន, ៣.​ឈ្មោះ មឿ​ន ស៊ី​មន, ៤.​ឈ្មោះ ផូ រៀម, ៥.​ឈ្មោះ ផូ  ប៊​ន, ៦.​ឈ្មោះ ហេង មឹង និង ៧.ឈ្មោះ វ៉ង់ ​វុទ្ធី​។

    ករណីនេះ​កងកម្លាំង សមត្ថកិច្ច រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន កំពុង​ចាត់វិធានការ​ជួយ​​សង្គ្រោះ ដោះស្រាយ​ការលំបាក​ចំពោះមុខ​ជាបឋម​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ៕

adverise with khmeread

មតិយោបល់