adverise with khmeread Unnamed

ជនសង្ស័យ​ ២​ នាក់​ធ្វើ​សកម្មភាព​វ៉ៃ​ប្លន់​មិនបាន​សម្រេច​ត្រូវ​ប៉ូលិស​ក្របួច​ជាប់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ធ្វើ​កម្ម​ភាព​វ៉ៃ​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ទំនប់ទឹក​ក្របួច​ជាប់​និង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​នៅវេលា​ម៉ោង​១២ ​និង​៣០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦ ​ខែតុលា ​ឆ្នាំ​២០១៦​ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

    ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ទាំងពីរ​នាក់ ទី​១-​ឈ្មោះ ​ឆេង ​មាន​រាជ អាយុ​១៥​ឆ្នាំ​ មុខរប​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​បឹង​ប្រ​លឹ​ង ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ និង​ជនសង្ស័យ​ទី​២-​ឈ្មោះ ​យឹម​ ចិ​ត្រា​ ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ​ មុខរប​និង​ស្នាក់​មិន​ពិតប្រាកដ។​

    ចំណែកឯ​ជនរងគ្រោះ​ទី​១-​ឈ្មោះ​ ចិន្ដា ​ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​មុខ​រប​នៅផ្ទះ​ស្នាក់នៅ​ផ្សារ​បែក​ចាន ជនរងគ្រោះ​ទី​២-​ឈ្មោះ ​រិ​ទ្ធ​ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ ស្នាក់​ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ ​និងជនរងគ្រោះ​ទី​៣-​ឈ្មោះ​ តា ​ភេទ​ស្រី ​អាយុ​១៦​ឆ្នាំ ​មុខរប​ជា​សិស្ស​ថ្នាក់​ទី​១០ ​ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​។​

    តាម​សម្ដី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​មាន​គ្នា​បីនាក់​បានចេញ​ពី​ក្លឹប​ថប បាន​បើក​ម៉ូតូ​១​គ្រឿង​តាម​បណ្ដោយ​ផ្លូវ​២៧១ ​ពី​ត្បូង​ទៅ​ជើង​។​ ចំណែក​ជនសង្ស័យ​មាន​គ្នា​ពី​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​ប៊ិ​ចពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BP-2925 បាន​តាម​ពី​ក្លឹប​មក​រហូតដល់​មុខ​មុន្ទីរពេទ្យ​រុស្សី​បានធ្វើ​សកម្មភាព​យក​ដំ​ថ្ម​គប់​វ៉ៃ​ប្លន់​តែ​មិនបាន​សម្រេច​។​

    ពេលនោះ​ត្រូវ​ជនរងគ្រោះ​ស្រែក​ចោរៗ ខណៈ​ពេលនោះ​សមត្ថកិច្ច​កំពុងតែ​ល្បាត​ផង​នោះ​ក៏បាន​ដេញចាប់​​រហូតដល់​គល់ស្ពាន​ច្បារអំពៅ​ ទើប​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ ​និង​ដកហូត​ម៉ូតូ​១​គ្រឿង​ផងដែរ​។​

    ប​ច្ចុប្បន្ន​ជនសង្ស័យ​ និង​ម៉ូតូ​ជាម​ធ្យោ​បាយ​របស់​ជនសង្ស័យ​ត្រូវ​នាំខ្លួន​មក​អធិការដ្ឋាន​ចំការមន​ ដើម្បី​ឃុំខ្លួន​បណ្ដោះអាសន្ន​ និង​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែក​ជនរងគ្រោះ​ក៏បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ទំនប់ទឹក​រួចរាល់​ហើយ​៕

 

adverise with khmeread

មតិយោបល់