adverise with khmeread Untitled 1

មិនគួរឱ្យជឿ! មួយភូមិប្រើតែរូបមន្តទឹកអង្ករផ្អាប់ សក់ដុះវែងខ្មៅរលើបរលោងគ្រប់គ្នា

    ​យោងតាម​វេ​ប​សាយ Beauty Buzz រូបមន្ត​អា​ថ៍កំ​បាំង​ដែល​ធ្វើឱ្យ​សក់​ភ្លឺរលោង វែង​អន្លាយ​គឺមាន​ប្រភព​មកពី​ភូមិ​ចិន​បុរាណ​មួយ​ឈ្មោះថា Huangluo​។ ភូមិ​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះ​ក្រៅ​ថា ភូមិ​សក់វែង ដោយ​ស្ត្រី​នៅក្នុង​តំបន់​នោះ​សក់វែង​ទាំងអស់ ហើយ​គ្មាន​ស្កូវ​ទេ និង​រលោង​ទៀតផង​។ ហើយ​ស្ត្រី​ភាគច្រើន​គឹ​មាន​សក់វែង​ជាង ១,៤ ម៉ែត្រ ហើយ​ភូមិ​នេះ​ផងដែរ​បាន​បំបែក​កំណត់ត្រា​ពិភពលោក​មាន​សក់វែង​ជាងគេ​។​

​    ​តើ​អ្វី​ទៅជា​អា​ថ៍កំ​បាំង​របស់​ពួកគេ​? គឺ​ទឹក​អង្ករ​ផ្អាប់​ទុកឱ្យ​ជូរ​។ ជំនាន់​ស្ត្រី​នៃ​កុលសម្ព័ន្ធ​អំបូរ Yao បាន​ប្រើ​ទឹក​អង្ករ ដែល​ពួកគេ​ដាំបាយ​លាង​សក់​របស់​ពួកគេ ដែលជា​លទ្ធផល​ធ្វើឱ្យ​សក់​ស្អាត​។ វា​បាន​ក្លាយជា​អា​ថ៍កំ​បាំង​របស់​ពួកគេ​ដើម្បី​ឱ្យមាន​សក់វែង​ជាច្រើន​ទសវត្សរ៍​មកហើយ ជាពិសេស​អធិរាជ​នី​នៅ​ភាគ​ខាងកើត​តាំងពី​សម័យបុរាណ​។​

​    ​តើ​របៀប​ដែល​ពួកគេ​ធ្វើ​ទឹក​អង្ករ​ផ្អាប់​ដោយ​របៀប​ណា ដើម្បី​យកមក​លាង​សក់​?
​    ​១. លាង​អង្ករ ១ កំប៉ុង​សម្អាត​ដី​ជាមុនសិន​។​
​    ​២. ដាក់​អង្ករ​និង​ទឹក​ចូលក្នុង​ចាន​ធំ​មួយ​ហើយ​ក្រប​ចោល ១៥ នាទី​។​
​    ​៣. សម្រិតទឹក​អង្ករ​ដាក់​ក្នុង​ដប​មួយ​មាន​គំរប​។​
​    ​៤. ទុកចោល​ក្នុង​បន្ទប់​មាន​សីតុណ្ហភាព​ល្មម​រយៈពេល ១ ថ្ងៃ​ពេញ ឬ​រហូតដល់​វា​ទៅជា​ជូរ​។​
​    ​៥. ចាក់ទឹក​នោះ​ចូលក្នុង​ខ្ទះ និង​ដាំ​វា​ឱ្យ​ពុះ បន្ទាប់មក​ទុក​វា​ឱ្យ​ត្រជាក់​។​
​    ​៦. ប្រើ​ទឹក​នោះ​ជំនួស​ឱ្យ​សាប៊ូកក់សក់ ម៉ាស្សា​លើ​ស្បែកក្បាល និង​សក់​។​
​    ​៧. លាង​សម្អាត​ទឹក​ធម្មតា​ជាការ​ស្រេច​។​

​    ​អនុវត្ត​បី​បួន​ដង​ក្នុង​មួយ​សប្តាហ៍ រយៈពេល​ប្រហែល ២ ទៅ ៣ ខែ សក់​នឹង​ចាប់ផ្តើម​ដុះ​មក​វែង​ស្អាត​រលើបរលោង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់