adverise with khmeread Pedro

លេចធ្លាយដំណឹងថា ខ្សែបម្រើស្លាប Pedro អាចនឹងត្រឡប់ទៅ Barcelona វិញនៅរដូវក្តៅនេះ

          បន្ទាប់ពី​ឆ្លងកាត់​រដូវ​កាល​ដំបូងដ៏ច្របូក​ច្របល់​នៅ​លើ​ទឹកដី​អង់គ្លេស​ កី​ឡា​ករ​ Pedro ពិតជា​រីករាយ​ជាមួយ​នឹង​ការ​ចាប់ផ្តើម​​នៅរដូវ​កាលថ្មី​នេះ​ក្នុងក្រ​ប​ខណ្ឌ​ PL ។​

កាលពី​រដូវ​កាល​មុន​​ក្រោយការដឹកនាំររបស់លោក​ Jose Mourinho ក្រុម​Chelsea ​មានស្ថានភាពមិន​​ល្អ ហើយកីឡាករ​រូបនេះ​ហាក់ដូចជា​ស្ថិតក្នុងស្ថាន​ភាពដ៏​លំបាក។ ប៉ុន្តែ​​បន្ទាប់ពី​ទទួល​បាន​ឱកាស​នៅក្នុង​ក្រុម​ជម្រើស​ដំបូង​របស់​គ្រូបង្វឹកថ្មីលោក Antonio Conte ខ្សែបម្រើរូបនេះក្លាយជាកីឡាករ​ដំបូង​ក្នុងក្រុម​ដែលរក​គ្រាប់​បាល់​ឈ្នះ​ក្រុម​​ Man Utd ដែលដឹកនាំដោយអតីតគ្រូបង្វឹករបស់​ខ្លួន។

          ទោះបីជាយ៉ាងណា Pedro បង្ហើបប្រាប់ថា ខ្លួន​បាន​ជជែកជាមួយនឹង​ថ្នាក់​ដឹកនាំ​នៅ​ពហុកី​ឡា​ដ្ឋាន Nou Camp ជុំវិញ​លទ្ធភាព​វិលត្រឡប់ទៅវិញ ស្រប​ពេល​ប្រធាន​បច្ចេក​ទេសក្លឹប Bacelona លោក Robert Fernandez ​ចង់បាន​ខ្សែ​ប្រយុទ្ធ​ទី​៤​។

ប៉ុន្តែវាមិន​មែនជារឿងងាយ​ស្រួលទេសម្រាប់ Pedro ​ដែលចង់វិលត្រឡប់​ទៅ Barcelona​ វិញនោះ។

          Chelsea ​ប្រជែងយក​បានកីឡាករ​រូបនេះ​ជាមួយនិង​​ Man Utd ​តែបន្តិច​ប៉ុណ្ណោះហើយបានចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ​ស្លាប​រូបនេះពី​ក្លឹប​ Barcelona កាល​ពី​១៨​ខែមុន ៕

adverise with khmeread

មតិយោបល់