adverise with khmeread Index

ចោរឆក់វ័យក្មេង២នាក់ត្រូវបានប៉ូលិសចាប់ខ្លួន

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ត្រូវ​ប៉ូលិស​ខណ្ឌ​ទួល គោក​ឃាត់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​ស្ត្រី​ម្នាក់​តាមផ្លូវ​កាលពី​វេលា​ម៉ោង​៧​កន្លះ​យប់​ថ្ងៃទី​១៣​មករា​២០១៦ នៅ​ផ្លូវ លេខ​១៨២ កែង​ផ្លូវ​លេខ​២៤៧ ក្រុមទី​៩ សង្កាត់ ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ខន រចនា ហៅ ភេ​វ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ លេខ​៨៦​អា ផ្លូវ​លេខ​២៦៥ ភូមិ​១៣ សង្កាត់​ទឹក ល្អក់​ទី​៣ ខណ្ឌទួលគោក ជា​អ្នកបើក​ម៉ូតូ និង​២-​ឈ្មោះ​សោម វ៉ា​លីហ្សា ហៅ ហ្សា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ លេខ​១៣​អឺ​០ ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​អ្នក​ឆក់​។​
    ចំណែក​ជនរងគ្រោះ ចិន ម៉ុ​ន​ថា ហៅ អ៊ា​ក ភេទ​ស្រី អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ខោអាវ​នៅ ផ្សារ​អ៉ី​អន ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ប៉​ប្រ៉​ក​ខាង ជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
    វត្ថុតាង​ចាប់យក​រួមមាន​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​ហុ​ហ​ដា​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី ២០០៨​ពាក់​ស្លាក​លេខ​សៀមរាប​1E-4257  មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន 9475974 និង​ម៉ាក ហុងដា សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1B-6959 មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន​8008175 ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព និង​កាបូបស្ពាយ​ពណ៌​ខ្មៅ ចំនួន​០១ ជា​កាបូប​របស់​ជនរ​ង​គ្រោះ ។​
​សម្ភារ​:​បាត់​បង់លុយ​ចំនួន​៥​ម៊ឺ​ន​រៀល​និង​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក ណូគា ពណ៌​ស មាន​ស៊ីម​លេខ​016242467​។​
    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង សេ​៥០ ពណ៌​បៃតង ចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BH-0633 ធ្វើ ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ពី​លិច​មក​កើត ។​
   មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជន សង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​តាម​មកពី ក្រោយ ទន្ទឹម​អែប​ខាងឆ្វេង​បានធ្វើ​សកម្មភាព​ឆក់ កាបូប​ពី​ដែល​ជនរងគ្រោះ​បានសម្រេច​ព្យាយាម​ជិះ ម៉ូតូ​គេ​ខ​ច​ខ្លួន ។​
    ពេលនោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ដេញតាម​ពីក្រោយ​ព្រមទាំង​ស្រែក​ចោរៗ ។​ភ្លាមនោះ កម្លាំង​ល្បាត​របស់​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ ដែល​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន បាន​ស្ទាក់​ខ្លួន​បាន​ជនសង្ស័យ​២​នាក់ និង​ម៉ូតូ ២​គ្រឿង រួមទាំង​វត្ថុតាង​កាបូប​របស់​ជនរងគ្រោះ ចំណែក​ជនសង្ស័យ​១​នាក់​រត់​គេចខ្លួនបាត់ ។​
      បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ឃាត់ ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

adverise with khmeread

មតិយោបល់