adverise with khmeread Hhh

ជម្លោះរវាង Marco Verratti ជាមួយគ្រូបង្វឹកធ្វើឲ្យ Arsenal និងក្លឹបធំៗស្រក់ទឹកមាត់

          បន្ទាប់ពីត្រូវ​បាន​ប្តូរចេញ​ក្រោយពេលលេងបាន​៥៩​នាទី​ជាមួយ​ក្រុម​ Marseille នៅ​ក្របខណ្ឌ​ Ligue 1 ​កាលពីថ្ងៃអាទិត្យ ធ្វើឲ្យកីឡាករខ្សែ​បម្រើ Marco Verratti បញ្ចេញប្រតិកម្មសមរម្យ។

          កីឡាករ​អ៊ីតាលី​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​ប្រឈម​មុខជាមួយគ្រូបង្វឹកលោក​ Unai Emery នៅ​ខ្សែបន្ទាត់​ ហើយ​បាន​សួរគ្រូបង្វឹក​រូបនេះទាំង​កំហឹងថា “​ធ្វើ​នេះ​មាន​ន័យ​ថាយ៉ាងម៉េច? ខ្ញុំលេងមិនកើតឬ? តើ​ខ្ញុំ​បាននិយាយអ្វីខុស?

          ក្រោយពេល​ចប់ការ​ប្រកួត​លោក Emery បាន​និយាយថា “​វាគឺជា​រឿង​ធម្មតា​ដែល​កីឡាករ​មាន​កំហឹង​ ពីព្រោះពួកគេ​ចង់លេង​ ហើយ​ខកចិត្ត​នៅ​ពេល​មិន​អាច​រក​បាន​គ្រាប់បាល់។ ប៉ុន្តែ​វាគឺជា​ការ​សម្រេចចិត្ត​របស់ខ្ញុំ​ ហើយ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំគិត​ថា ល្អ​សម្រាប់​ក្រុម”។

          ហេតុការណ៍ជម្លោះពាក្យសម្តីរវាង​ខ្សែបម្រើ Marco Verratti ជាមួយ​គ្រូបង្វឹក​ Unai Emery នេះធ្វើឲ្យក្លឹបធំៗ​មួយចំនួន​រួម​ទាំង​ក្លឹប​ Arsenal និង​ Barcelona ផងដែរ​កំពុង​តែត្រៀមខ្លួន​​។​​

          Arsenal ​គឺជា​ក្លឹបមួយក្នុងចំណោម​ក្លឹបធំៗ​ដែល​ចាប់អារម្មណ៍​ចង់​ផ្ទេរ​កី​ឡាករ​អ៊ីតាលី​រូបនេះ។ មាន​សេចក្តីរាយការណ៍​ថា Arsenal បាន​ចាត់ទុក​ Verratti គឺជា​បេក្ខភាព​ដែល​អាច​ជំនួសតំណែង​កីឡាករ Santi Cazorla ដែល​គ្រោងនឹង​ផុតកិច្ច​សន្យា​នៅ​ដំណាច់​រដួវកាលនេះ៕

 

adverise with khmeread

មតិយោបល់