adverise with khmeread Rudiger

Chelsea និង Man Utd កំពុងចាប់អារម្មណ៍នឹងខ្សែការពារ Antonio Rudiger

          ​ខ្សែការពារ​ Antonio Rudiger របស់​ក្លឹប​ Roma ​កំពុងស្ថិតក្រោមការតាម​ឃ្លាំងមើលពីក្លឹប Chelsea និង Man Utd។ Chelsea បានព្យាយាមចរចារ​កិច្ច​សន្យាផ្ទេរកីឡាកររូបនេះក្នុងតម្លៃ​​៣៥​លាន​ផោន។

          គ្រូបង្វឹកក្លឹប Chelsea លោក Antoniio Conte គឺជា​អ្នក​កោតសរសើរ​កីឡាករ​អាល្លឺម៉ង់​វ័យ២៣​ឆ្នាំ​រូបនេះ​ ហើយ​បាន​ឲ្យក្រុម​ការងារ​របស់​លោក​ឲ្យតាម​ឃ្លាំមើល​ខ្សែការ​ពារ​កណ្តាល​រូបនេះជាប្រចាំ។

          លោក Conte បាន​ចាត់ទុក​ Rudiger ជា​កីឡាករ​ដែល​ត្រូវ​ផ្ទេរ​នៅ​រដូវ​ក្តៅ​នេះ ប៉ុន្តែ​ដោយសារតែ​កីឡាក​ររូបនេះមាន​របួស​ជង្គង់​នៅមុនព្រឹត្តិការណ៍ Euro 2016 ទើបក្លឹប Chelsea ​ផ្អាក​ការចរចាររបស់​ខ្លួន​សិន។

          ទោះបីជាយ៉ាងណា​លោក Conte កំពុង​ស្វែង​រក​លទ្ធភាពដើម្បី​ផ្ទេរ​ខ្សែការ​ពារ​រូបនេះ ដែល​ត្រូវបានគេចាត់ទុកថា ជា​ខ្សែការ​ពារ​ឆ្នើម​ម្នាក់​នៅ​តំបន់​អឺរ៉ុប។

          Chelsea ​មិនមែនជា​ក្លឹបតែមួយគត់ដែល​ចាប់អារម្មណ៍​ចំពោះកីឡាករ​រូប​នេះ​នោះទេ ក្លឹប ​Man Utd និង​ City ក៏ចាប់អារម្មណ៍​ខ្លាំងលើ​ខ្សែការ​ពារ​រូបនេះ​ផងដែរ៕

adverise with khmeread

មតិយោបល់