adverise with khmeread Djxi3yijciyqdhef1gcm

កុំ​អរ​រហូត​ដុត​សៀវភៅ​ចោល​! អ្នកវិទ្យាសាស្ត្រ​អាមេរិក​រកឃើញ​បច្ចេកទេស "​បញ្ចូល​ចំណេះដឹងចូល​ក្នុង​ខួរក្បាល​"

    ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ ឧបករណ៍​ដែល​អាច​បញ្ចូល​ចំណេះដឹង​ចូល​ខួរក្បាល​ងាយស្រួល​ដូច​យើង​ដេក​អ៊ីចឹង​។ នេះ​អាចធ្វើ​ទៅបាន​ដោយ​មន្ទីរពិសោធន៍ HRL មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ជា​កន្លែង​ដែល​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​អះអាងថា អាចធ្វើឱ្យ​ប្រសើរឡើង​បាន ៣៣ ភាគរយៈ​នៃ​ការសិក្សា​របស់​មនុស្ស​។ វា​ហាក់បីដូចជា​រឿង Matrix-movie កំពុង​ក្លាយជា​រឿង​ពិត​ក្នុងសម័យ​ទំនើប​នេះ​អ៊ីចឹង​។​

​    ​មន្ទីរពិសោធន៍​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា អ្នក​ស្រាវ​នៅ​ទី​នោះបាន​រកឃើញ​វិធីសាស្ត្រ​ក្នុងការ​បញ្ចូល​ពណ៌​មាន​ចូលទៅ​ខួរក្បាល​មនុស្ស​បាន​។ អ្នកស្រាវជ្រាវ​កំពុងធ្វើការ​លើ​រឿងនេះ និង​អះអាងថា​បាន​ផលិត​ម៉ាស៊ីន ដែល​អាច​បញ្ចូល​ព័ត៌មាន​ចូលទៅ​ខួរក្បាល​មនុស្ស​ដោយផ្ទាល់​តែម្ដង​។ រាល់​ព័ត៌មាន​ដែល​បាន​បញ្ចូល អាច​នឹង​បង្រៀន​មនុស្ស​ចេះ​ជំនាញ​មួយ​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។​

​    ​ការសិក្សា​នោះ​ត្រូវបានធ្វើ​ឡើងលើ​ពី​ឡុ​ត​ដែល​កំពុង​ទទួល​ការបណ្តុះបណ្តាល​ម្នាក់​។ សញ្ញា​អេ​ឡិច​ត្រ​និ​ច​បាន​ចិញ្ចឹម​ទៅក្នុង​ខួរក្បាល​នៃ​ពី​ឡុ​ត​នោះ ហើយ​បន្ទាប់មក​ទិន្នន័យ​បា​នប​ញ្ចូ​ន​ចំណេះដឹង​ទៅ​ពី​ឡុ​ត​នោះ​ដើម្បី​ក្លាយជា​អ្នកបើក​យន្តហោះ​ដ៏​ប្រាកដនិយម​ម្នាក់​។​

​    ​ការសិក្សា​នេះ​ត្រូវបាន​ចេញផ្សាយ​ដំបូង​ក្នុង​ទស្សនាវដ្ដី Frontiers in Human Neuroscience​។ វា​ត្រូវបាន​រកឃើញថា អ្នក​ដែល​ទទួល​ចំណេះដឹង​ចូល​ខួរក្បាល​តាមរយៈ​ឧបករណ៍ Electrode-Embedded Head Caps ជំរុញ​ឱ្យ​រូបគេ​នោះ​មាន​សមត្ថភាព និង​រៀន​ពី​ការងារ​បាន​ប្រសើរឡើង ៣៣ ភាគរយ​។​

​    ​លោក​បណ្ឌិត Matthew Phillips ម្នាក់​ក្នុងចំណោម​អ្នកស្រាវជ្រាវ​ជាច្រើន​នាក់​បាន​និយាយថា "​វា​ស្ដាប់​មើលទៅ​ដូចជា​វិទ្យាសាស្ដ្រ​ប្រឌិត ប៉ុន្ដែ​ទ្រឹស្ដី​វិទ្យាសាស្ត្រ​ធំ​ទូលាយ​ណាស់​សម្រាប់​ការវិវឌ្ឍ​ប្រព័ន្ធ​របស់​យើង​។ ការងារ​ជាក់លាក់​របស់​យើង​គឺ​ស្វែងរក​អ្នកបើក​យន្តហោះ ដែល​បូក​រួមទាំង​ការយល់ដឹង​និង​សមត្ថភាព​។ នៅពេលដែល​អ្នករៀន​អ្វីមួយ ជាធម្មតា​ខួរក្បាល​របស់​អ្នកនឹង​ផ្លាស់ប្ដូរ​។ ហើយ​ការតភ្ជាប់​នេះ​គឺ​បាន​បង្កើត​និង​ពង្រឹង​ក្នុង​ដំណើរការ​មួយ​ហៅថា Neuroplasticity​។ វា​ផ្លាស់ប្ដូរ​មុខងារ​ខួរក្បាល ដូចជា​ការនិយាយ​និង​ការចងចាំ​ត្រូវបាន​រក្សាទុក​នៅ​តំបន់​ជាក់លាក់​បំផុត​នៃ​ខួរក្បាល គឺ​ទំហំ​ប៉ុន​ផ្លែ​មៀន​"៕

ប្រភព៖ Fossbytes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់