adverise with khmeread 1

​អង្គការ​ណា​តូ​កំពុង​ស្លន់ស្លោ​បង្កើន​ទ័ព​ទៅ​ព្រំដែន​រុស្ស៊ី ក្រោយ​ពូ​ទីន​បង្ហាញ​កាំជ្រួច​នុយក្លេអ៊ែរ Satan 2 បាន​ប៉ុន្មាន​ម៉ោង​

​    ​សម្ព័ន្ធមិត្ត​សកលលោក​នឹង​ប្រើប្រាស់​ការប្រជុំ​ជាមួយ​មន្ត្រី​សហភាព​អឺរ៉ុប​ដើម្បី​បើក​ការជំរុញ​ដ៏​ខ្លាំងក្លា​មួយ​ដើម្បី​ពង្រឹង​យោធា​នៅក្នុង​ប្រទេស​ប៉ូឡូញ អេ​ស្តូ​នី ឡេ​តូ​នី និង​លី​ទុយ​អា​នី​។​

​    ​កិច្ច​ព្រម​ពៀង​នេះ ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​កិច្ចប្រជុំ​កំពូល​អង្គការ​ណា​តូ​នៅក្នុង​ទីក្រុង Warsaw កាលពី​ខែកក្កដា នឹង​ឃើញ​មាន​ទ័ព​ពី ៣.០០០ ទៅ ៤.០០០ នាក់​ប្រចាំការ​ក្បែរ​ព្រំដែន​រុស្ស៊ី ក្នុងករណី​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ធ្វើសង្គ្រាម​។​

​    ​សហរដ្ឋអាមេរិក​នឹង​ដឹកនាំ​បេសកកម្ម​នៅក្នុង​ប្រទេស​ប៉ូឡូញ ជាមួយ​ចក្រភព​អង់គ្លេស​នឹង​ដឹកនាំ​នៅក្នុង​ប្រទេស​អេ​ស្តូ​នី ខណៈ​អាល្លឺម៉ង់ កាណាដា និង​បារាំង​ក៏​នឹង​រួមចំណែក​បញ្ជូន​ទ័ព​មក​ផងដែរ​។​

​    ​សហភាព​អឺរ៉ុប និង​អង្គការ​ណា​តូ​ក៏​នឹង​ចុះ​កិច្ចព្រមព្រៀង​លើ "​ប្រតិបត្តិការ​សូ​ហ្វី​យ៉ា​" នៅក្នុង​សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ​នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​នា​សប្តាហ៍​នេះ ក្នុង​គោលបំណង​បញ្ឈប់​វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​មេ​ឌី​ទែ​រ៉ា​ណេ​។​

​    ​ដោយនិយាយ​នៅ​សន្និសីទ​មួយ​រវាង​សម្ព័ន្ធមិត្ត រដ្ឋមន្ត្រី​ការពារជាតិ​របស់​អង្គការ​ណា​តូ​គឺ​លោក Jens Stoltenberg បាន​និយាយថា ប្រតិបត្តិការ​នេះ​គឺជា​ប្រឹងប្រែង​រួមគ្នា​ដ៏​ច្រើន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​អង្គការ​ណា​តូ​។​

​    ​អគ្គលេខាធិការ​រូបនេះ​ក៏បាន​បន្ថែមទៀតថា "​ទំនាក់ទំនង​រវាង​ណា​តូ និង​សហភាព​អឺរ៉ុប​មិនដែល​ជិតស្និត​ដូចនេះ​ទេ​ពីមុនមក​។ ប៉ុន្តែ​យើង​ចង់​ធ្វើឱ្យ​ច្រើន​ជាងនេះទៀត រួមទាំង​ការការពារ​ជាតិ​ប្រភេទ​ហាយ​ប្រ៊ី​ដ និង​តាម​អ៊ី​ន​ធឺ​ណេ​ត សន្តិសុខ​ដែនសមុទ្រ និង​សមយុទ្ធ​យោធា​"​។​

​     ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​ណា​តូ​គឺ​លោក Douglas Lute បាន​លាតត្រដាង​ថា ណា​តូ​នឹង​បន្ត​តាមដាន​កង​នាវា​រុស្ស៊ី​បន្ទាប់ពី​បាន​ឆ្លងកាត់​សមុទ្រ​អង់គ្លេស​ដើម្បី​ឆ្ពោះទៅកាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។​

​    ​លោកពូ​ទីន​បានបង្ហាញ​សាច់ដុំ​របស់លោក​ចំពេល​មានការ​ព្រួយបារម្ភ​ពី​សង្គ្រាមត្រជាក់​ទី​ពីរ​កើតឡើង បន្ទាប់ពី​លោក​បានបង្ហាញ​កាំជ្រួច​នុយក្លេអ៊ែរ Satan 2 ដែលមាន​សមត្ថភាព​ក​ម្ទេ​ច​ទីតាំង​មួយ​ប៉ុន​ប្រទេស​បារាំង​។​

​    ​រូបភាព​របស់​កាំជ្រួច​នេះ ដែលមាន​ឈ្មោះ​ផ្លូវការ​ថា RS-28 Sarma ត្រូវបាន​លាតត្រដាង​ជាមួយ​សំបក​ដ៏​ធំ​រប​ស់វា ដែលមាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​ដល់​ទៅ ១៦ គ្រាប់​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់