adverise with khmeread 14808863 1157620784324795 510914698 o

អាងសាក់ពេញខ្លួន!!! លួចមិនរើសមុខត្រូវប៉ូលិសក្រុងក្រចេះវ៉ៃខ្នោះ

    ក្រចេះ​ ៖ ប៉ូលិសក្រុងក្រចេះបង្រ្កាបមុខសញ្ញាក្នុងអំពើរលួចយ៉ាងសកម្ម ដែលជនសង្ស័យជាបុរសជើងខ្លាំងសាក់ពេញខ្លួនម្នាក់ជំនាញខាងលួច ត្រូវអស់លក្ខណ៍ជាប់អន្ទាក់ប៉ូលិសក្រុងក្រចេះ បន្ទាប់ពីជននេះបានធ្វើសកម្មលួចជាលើកចុងក្រោយពីរកន្លែងស្ទួនៗកាល ពីថ្ងៃទី២៥ តុលា នៅសង្កាត់អូរឬស្សី ក្រុង-ខេត្តក្រចេះ។

    លោកវរសេនីយ៍ទោ នេត លីន អធិការប៉ូលិសក្រុងក្រចេះបានបញ្ជាក់ថា ក្នុងអំពើលួចជាលើកចុងក្រោយជនល្មើសបានលួចកាបូបលុយនិងទូរសព្ទរបស់ជនរងគ្រោះ ហើយសម្ភារៈទាំង នោះក៏ត្រូវប៉ូលិសដកហូតបាន។

    លោកអធិការបញ្ជាក់ថា ជនសង្ស័យត្រូវឃាត់ខ្លួនរូបនេះឈ្មោះ​ អ៊ូ ចាន់ឌី រស់នៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ​ត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការ​៕

adverise with khmeread

មតិយោបល់