adverise with khmeread Unnamed %281%29

ចាប់បាន​ចោរលួច​ម៉ូតូ​ម្នាក់​ប្រគល់ឱ្យ​ប៉ូលិស​ក្រុង​តាខ្មៅ​

    កណ្តាល ៖ បុរស​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងអំពើ​លួច​ម៉ូតូ​កាលពី​ថ្ងៃទី​២៥ ​តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ ​និង​១០​នាទី នៅ​ចំណុច​មុខផ្ទះ​ល្វែង​កំពុង​សាងសង់ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ហន ហ៊ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ត្រប់ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្តកំពង់ចាម​មុខរបរ​ជាងភ្លើង។​

    ចំណែក​ជន​ល្មើស​២​នាក់​គឺ ១-​ឈ្មោះ​ ប៊ូ ចាន់​សុធី ហៅ​កុយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅភូមិ​ព្រែក​ឬ​ស្សី  សង្កាត់​ព្រែក​ឬ​ស្សី  ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួន​)​ និង​២-​ឈ្មោះ ​អ៊ុង សុខ​រ៉​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​មុខរបរ​ បើកបរ​ឡាន​ដឹក​ដី (​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ដកហូត ម៉ូតូ​១​គ្រឿង​ម៉ាក HONDA Cub90 ពណ៌​ទឹក​ប៊ិច​គ្នាន​ស្លាក​លេខ​។​ ចំណែក​សម្ភារៈ​បាត់បង់​ស្លាក​លេខ​ម៉ូតូ​ចំនួន​១​ លេខ​ស្វាយរៀង ​1G-2807​។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខា​​ង​លើ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ​ខាងលើ​ដែលជា​កន្លែងធ្វើការ ដោយ​មិនបាន​ចាក់​សោក​ម៉ូតូ​ទេ រួច​ដក​កូនសោ​ទុក​ក្នុង​មួកសុវត្ថិភាព​ព្យួរ​ជាប់​និង​ម៉ូតូ ហើយ​ក៏បាន ចូលទៅក្នុង​ការដ្ឋាន​ហូបបាយ។​

    ភ្លាមនោះ​ក៏​ស្រាប់តែ​ឃើញ​ជន​ល្មើ​ស​ឈ្មោះ ​ប៊ូ ចាន់​សុធី ហៅ អា​កុយ ដើរ​ទៅយក​កូនសោ​ម៉ូតូ​ដែល​ជនរងគ្រោះ​ទុក​ក្នុង​មួកសុវត្ថិភាព​មកចាក់​ជិះ​ចេញពី​ចំណុច​កើត​ហេតុ ឡើង​មក​ទិស​ខាង​កើ​ត​ក៏​ត្រូវបាន ឈ្មោះ ថាច់ សំណាង ហៅ បិត​បាន​ឃើ​ញ​ជន​ល្មើស​ជិះ​ម៉ូតូ​កាត់​មុខផ្ទះ​ក៏បាន​សន្និដ្ឋានថា​ជា​ចោរ ពីព្រោះ​មុន​កើត​ហេតុ ជន​ល្មើ​សបាន​ដើ​រ​កាត់មុខ​ផ្ទះ​គាត់។​

    ពេលនោះ​គាត់​ក៏បាន​ស្រែកប្រាប់​ជនរងគ្រោះ​រត់​ដេញតាម​ប៉ុន្តែ​តាម​មិនទាន់ ពេលនោះ​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល ព្រែក​ឬ​ស្សី​តែម្ដង។​

    ក្រោយពី​បានដាក់​ពាក្យបណ្តឹង​រួចហើយ ជនរងគ្រោះ​ក៏បាន​នាំ​បងប្អូន​តាម​ស្វែងរក​ជនល្មើស​នៅ​ម្តុំ​វាល​ខ្សាច់ សង្កាត់​ចាក់អង្រែលើ ក៏​ប្រទះ​ម៉ូតូ​របស់ខ្លួន​ត្រូវបាន​ជនល្មើស​ឈ្មោះ ​អ៊ុង សុខ​រ៉​ន ​ជិះ​ក៏បាន​ជិះ​ដេញតាម​រហូតដល់​ចំណុច​ផ្សារ​ឃ្លាំង​រំសេវ ទើប​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​៣​ធ្វើ​ការឃាត់​រួមទាំង​វត្ថុតាង​រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដើម្បី​ធ្វើការ សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​ខាងលើ បាន​ឆ្លើយ​សារភាពថា ខ្លួន​មិនបាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ របស់​ជនរងគ្រោះ​នោះទេ តែ​ត្រូវ​ជនល្មើស​ឈ្មោះ​ កុយ ​ជា​អ្នកយក​មកឱ្យ​ខ្លួន​យកទៅ​បញ្ចាំ​យ​ហើយក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​

    ចំពោះ​គ្រឿងញៀន​វិញ​ខ្លួន​ធ្លាប់់​ប្រើប្រាស់​ពីមុនមក តែ​ឥឡូវ​ឈប់់​ប្រើ​យូរហើយ ក្រោយពេល​សាកសួរ​រួច​ជនល្មើស និង​វត្ថុតាង​ដកហូត​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់