adverise with khmeread Unnamed %282%29

លួចនុះលួច! ឃាត់ខ្លួនបុរសម្នាក់លួចម៉ូតូ និងខោអាវ ក្នុងផ្សារច្បារអំពៅ

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ចាប់ខ្លួន​ជនល្មើសម្នាក់ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ឃុំខ្លួន ចំនួន​ ០២ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦ ម៉ោង​០១​ និង​២០​នាទី រំលង​អា​ធ្រា​ត្រ​ពីបទ​លួច​ម៉ូតូ ​និង​លួច​ខោអាវ​នៅ​ចំណុច​មុខ​ផ្សារ​ច្បារអំពៅ ផ្លូវ​៣៦៩ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ការចាប់ខ្លួន​យោងតាម​ដីកា​១-​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ឃុំខ្លួន លេខ ៥៣៣ ដ​.​ច​.​ន ចុះ​ថ្ងៃទី ១០-០៨-២០១៦ ចេញ​ដោយ​លោក កែវ មុនី ចៅក្រម​ជំនុំជម្រះ សាលាដំបូង​រាជធានី ភ្នំពេញ ពីបទ លួច​ខោអាវ​ប្រព្រឹត្ត​នៅ​ចំណុច លើ​គ្រែ​ផ្សារ​ច្បារអំពៅ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី ០២-០៤-២០១៦ ​និង​២-​ដីកា​បង្គាប់ឱ្យ​ចាប់ខ្លួន ឃុំខ្លួន​លេខ ៥៣៥ ដ​.​ច​.​ន ចុះ​ថ្ងៃទី​១០-០៨-២០១៦ ចេញ​ដោយ​លោក កែវ មុនី   ចៅក្រម​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​លួច ម៉ូតូ​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​តូប​លក់​បន្លែ ផ្សារ​ច្បារអំពៅ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី ២៩-១០-២០១៥​។​

    ជនល្មើស​ឃាត់ខ្លួន​ឈ្មោះ អេង ភា ភេទប្រុស អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។ ឃាត់ខ្លួន​នៅ​ភូមិ​ជនសង្ស័យ​ស្នាក់នៅ។

    បច្ចុប្បន្ន ជនល្មើស​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់