adverise with khmeread %e1%9f%a3%e1%9f%a1%e1%9f%a2

អ្នកបើកឡានចូកដីខ្សាច់គាំងបេះដូងស្លាប់

     ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នកបើក​ឡាន​ចូល​ដីខ្សាច់ ត្រូវបាន​គេ​ប្រទះឃើញ​មាន​អាការ​:​មិន​ស្រួលខ្លួន កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៣ មករា​ឆ្នាំ ២០១៦​នៅ​ចំណុច​ដេប៉ូ​លក់​ខ្សាច់​ក្រុម​៥​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស​ម្តេច​ឳ​គីឡូ​មែត្រ​លេខ​៦​។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​នឿន ម៉េង​ហុង  ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​បើកឡាន​ចូកដី​ខ្សាច់​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​
    បច្ចុប្បន្ន​ក្រុមគ្រួសារ​សពសុំយកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ភូមិរ​ការ ឃុំកំពង់​ជិន​ជើង ស្រុក​ស្ទោង ខេ​ត្កំ​ពង់​ធំ ដោយមាន​សាក្សី​បញ្ជាក់​គ្រប់គ្រាន់​ហើយ​សាច់ញាតិ​នៃ​សព​ពុំ​មានការ​ប្តឹងផ្តល់​អ្វី​ឡើយ ៕

adverise with khmeread

មតិយោបល់