adverise with khmeread 39aa9bec00000578 3866994 image a 16 1477315569444

ទីក្រុង​ឡុង​ដ៍​ត្រូវបាន​បោះឆ្នោត​ជាទី​ក្រុង​ល្អ​ដាច់​គេ​លើ​ពិភពលោក នាំមុក​ទាំង​ប៉ារីស និង​ញូវយ៉ក​

    ​ទីក្រុង​ឡុង​ដ៍​បាន​ដណ្តើម​លេខ ១ ក្នុងការ​សិក្សា​ថ្មី​មួយ​អំពី​ទីក្រុង​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក ដោយ​ធ្វើឱ្យ​ទីក្រុង​ប៉ារីស និង​ញូវយ៉ក​តាម​ពីក្រោយ​វិញ​ម្ដង​។​

​    ​ការវាយតម្លៃ​នេះ​គឺ​ផ្ដោតលើ​កត្តា​ផ្សេងៗ​គ្នា​រួមមាន​វប្បធម៌ ការកម្សាន្ត ហេដ្ឋារចនាសម្ព័ន្ធ សុខភាព និង​សុភមង្គល​ទូទៅ​។ លទ្ធផល​ត្រូវបាន​កំណត់ដោយ​ការអប់រំ​ល្អ មនុស្សពេញវ័យ​មាន​ចំណូល​ខ្ពស់​ចំនួន ៥.២០០ នាក់​មកពី ១៦ ប្រទេស​ផ្សេងគ្នា​ជុំវិញ​សាកលលោក​។​

​    ​ការស្ទង់មតិ​នេះ​ចេញផ្សាយ​ដោយ​អង្គភាព​ប្រឹក្សា​យោបល់ PwC បានធ្វើ​ឡើង​ក្នុង​ខែធ្នូ​ឆ្នាំ ២០១៥ មុនពេល​ការចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។​

​    ​ទីក្រុង​ឡុង​ដ៍​ត្រូវបាន​កោតសរសើរ​ថា​ជាទី​ក្រុង​រស់​រវើក​មួយ​ដែលមាន​ការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ច្បាប់ និង​សេវាកម្ម​សុខភាព​បាន​យ៉ាង​ល្អ​បើ​ប្រៀបធៀប​ទៅនឹង​ទីក្រុង​ផ្សេងៗ​។​

​    ​ចំណែកឯ​ទីក្រុង​ប៉ារីស​មាន​លេខ​ទី​២ ដោយ​ជាប់​ជាទី​ក្រុងមាន​ឥទ្ធិពល​ខាង​វប្បធម៌ ហើយ​ទីក្រុង​នេះដែរ​ធា្ល​ប់​ជាប់​លេខ​បី​ទាក់ទង​នឹង​វិស័យ​កម្សាន្ត​និង​ម្ហូបអាហារ​។​

​    ​ដោយឡែក​ទីក្រុង​ញូវយ៉ក​មាន​ចំណាត់ថ្នាក់​លេខ​បី ដែល​ពិន្ទុ​ត្រូវបាន​ដាក់​ទៅលើ​ការ​នាំមុខគេ​ផ្នែក​សេដ្ឋកិច្ច និង​សមត្ថភាព​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ឆ្លង​ពីរ​ដ្ឋ​មួយ​ទៅ​រដ្ឋ​មួយទៀត​។​

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​ទីក្រុង​ល្អ​ដាច់​គេ​ទាំង ១០ នៅលើ​ពិភពលោក​។​
​    ​១. ទីក្រុង​ឡុង​ដ៍​
​    ​២. ទីក្រុង​ប៉ារីស​
​    ​៣. ទីក្រុង​ញូវយ៉ក​
​    ​៤. ទីក្រុង Amsterdam 
​    ​៥. ទីក្រុង​ស៊ីដនី​
​    ​៦. ទីក្រុង​បែរ​ឡាំង​
​    ​៧. ទីក្រុង​តូ​ក្យូ​
​    ​៨. ទីក្រុង​តូ​រ៉ុ​ន​តូ​
​    ​៩. រដ្ឋធានី Stockholm 
​    ​១០. ទីក្រុង Los Angeles៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់