adverise with khmeread Unnamed

ខណ្ឌចំការមន​មួយ​យប់​មាន​ករណី​ឆក់ ​២ ​លើក​ សមត្ថកិច្ច​ចាប់​បានតែ​ខ្យល់​!!!

    ភ្នំពេញ ៖ ស្ត្រីជនជាតិបរទេសម្នាក់ខណៈកំពុងតែធ្វើដំណើរដោយថ្មើរជើង ក៏​ស្រាប់តែជនសង្ស័យ ២​ នាក់ ជិះ​ម៉ូតូ​មក​បានធ្វើ​សកម្មភាព ឆក់ កាបូប ស្ពាយ បានសម្រេច នៅវេលា​ម៉ោង ១២​ យប់ ថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០១៦ ចំណុច​ផ្លូវ១៥៥ ​កែង​និង៤៦០ សង្កាត់​ទួល​ទំពូង ១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ប្រភព​ឱ្យដឹងថា  ជនរងគ្រោះ​ឈ្មោះ Velma Bangwa ភេទ​ស្រី អាយុ ៤៨ ​ឆ្នាំ ជនជាតិ Sierra Leone ស្នាក់ នៅ សង្កាត់​ទួល​ទំពូង ១ ខណ្ឌ ចំការមន កាបូប ស្ពាយ ដែល ឆក់ ទៅ​មាន លុយ ចំនួន ១.៨០០ ​ដុល្លារ, ​ទូរ​សព្ទ ដៃ មួយ គ្រឿង, ​ប៉ាស្ព័រ មួយ សន្លឹក និង កាត​ ATM មួយ សន្លឹក។​

    តាម​សម្តី អ្នកឃើញហេតុការណ៍ ម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយថា រូបគាត់បានឃើញស្ត្រីរងគ្រោះខាងលើ បាន​ធ្វើដំណើរ ដោយថ្មើរ ជើង តាមផ្លូវ១៥៥ ក្នុងទិសដៅពីជើង​ទៅ​ត្បូង ដោយបានស្ពាយកាបូបមួយនៅពេលដែលគាត់បានដើរទៅ​ដល់ផ្លូវ១៥៥​កែង និងផ្លូវ៤៦០ ដែលជា​កន្លែង កើតហេតុ ក៏ស្រាប់តែជនស​ង្ស័​យ ២​ នាក់ ជិះ​ម៉ូតូ ម៉ាក អាយ​ខុន មិន​ចាំ​ស្លាក​លេខ បានធ្វើ​ដំណើរ​តាមផ្លូវ មកពី ក្រោយរួចអ្នកអង្គុយខាងក្រោយ បានធ្វើ សកម្មភាពឆក់យក​កាបូបស្ពាយពីស្ត្រីរងគ្រោះបានសម្រេច រួចហើយ បាន​បន្ថែមល្បឿនម៉ូ​តូបើក​រត់គេចខ្លួនបាត់​។​

    ខណៈពេលនោះដែរស្ត្រីរងគ្រោះ បាន​ស្រែកទ្រ​ហ៊ោ​យំឱ្យគេជួយពេលនោះ សមត្ថកិច្ចកំពុងតែល្បាតក្នុងមូលដ្ឋាន ឃើញស្ត្រីរូបយំបាន​សួរនាំ ទើបដឹងថា មាន​ករណីឆក់កាបូបក៏​ដឹក ស្ត្រីជនរងគ្រោះទៅ​សាកសួរ និង​ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍​ទួល​ទំពូង ១។​

    នៅពេលទៅដល់ប៉ុស្តិ៍ស្ត្រីរូបនោះ គិតតែពីស្រែកយំ ដោយមិនព្រមឱ្យ​សមត្ថកិច្ចសាកសួរ ដូច្នេះ​សមត្ថកិច្ចមិនធ្វើយ៉ាងម៉េច ក៏​ឱ្យ​ស្ត្រី រូបនោះ ត្រឡប់ទៅផ្ទះវិញសិន ដើម្បីរំងាប់អារម្មណ៍លុះ​ចាំ​ព្រឹកឡើង ចាំ​មក​ដាក់ពាក្យបណ្ដឹងម្តងទៀត។​

    បន្ទាប់ពី​មាន​ករណី​ឆក់​កាបូប​នារី​ម្នាក់​នៅឯ​ប៉ុស្តិ៍​បឹងត្របែក​រួចមក​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ក៏​មាន​ករណី​ឆក់​កាបូប​ពី​ស្ត្រី​ជនបរទេស​ម្នាក់ទៀត​នៅ​ប៉ុស្តិ៍​ទួល​ទំពូង ​១ ​ម្ដងទៀត​ដែល​នៅ​មិន​ឆ្ងាយ​ពីគ្នា​គិត​ទៅ​ទឹកដី​ខណ្ឌចំការមន​មួយ​យប់​ឆក់ ​២​ ករណី​សមត្ថកិច្ច​បានត្រឹមតែ​ហៅ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍៕

adverise with khmeread

មតិយោបល់