adverise with khmeread Unnamed %282%29

ប៉ូលិស​ខេត្តសៀមរាប ឃាត់​បុរស​ ៣​ នាក់ ពីបទ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន

    សៀមរាប ៖ ជនសង្ស័យ​ចំនួន​ ៣ ​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ការិយាល័យ​ការពារ​អន្តរាគមន៍​ខេត្ត និង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ស្លក្រាម ធ្វើ​ការចាប់​ឃាត់ខ្លួន​ដោយមាន​វត្ថុតាង​គ្រឿងញៀន​ជាប់​ខ្លួន​។​

    ប្រតិ​បត្តិការ​នេះ​ធ្វើឡើង កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី ឈានចូល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ហើយ​បានប្រគល់​ទៅ​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​សាកសួរ​បន្ត​។​

    ប្រភពពី កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ខាងលើនេះ​មាន​១-​ឈ្មោះ ញឹក ប៊ុន​ហាក់ ហៅ​សោម ភេទ​ប្រុស អាយុ២៦​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប (​ជួញដូរ​)​ និង​២-​ឈ្មោះ​ យ៉ាន់ បូរី ភេទ​ប្រុស អាយុ២៨​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប (​ប្រើប្រាស់​) ​និង​៣-​ឈ្មោះ ហៃ សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ២៤​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប (​ប្រើប្រាស់​)​។​

    វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទម្សៅ​ក្រាម​ពណ៌​ស​ម៉ា​ទឹកកក​ចំនួន​ ០១​ កញ្ចប់ មាន​ទម្ងន់​២.៥​ក្រាម​, ទូរស័ព្ទដៃ ០៣​ គ្រឿង និង​ម៉ូតូ ០១ ​គ្រឿង​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​។​

    ប្រភព​បន្តថា ជនសង្ស័យ​នៅពេលដែល​សមត្ថកិច្ច​នគ​របាល​ជំនាញ​ធ្វើការ​សាកសួរ​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ប្រើប្រាស់ និង​ជួញដូរ​ពិតប្រាកដ​មែន​។​

    ជនសង្ស័យ​ទាំង ០៣ ​នាក់ និង​វត្ថុតាង កម្លាំង​សមត្ថកិច្ច​ធ្វើការ​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា​​ ឆ្នាំ​២០១៦​ស្អែក៕

adverise with khmeread

មតិយោបល់