adverise with khmeread  92086978 alberto trophy

វីរបុរស​ប្រេ​ស៊ី​ល Carlos Alberto ទទួលមរណភាព​នៅ​អាយុ ៧២ ឆ្នាំ

    ​វីរបុរស​ប្រទេស​ប្រេ​ស៊ី​ល លោក Carlos Alberto ដែលជា​ប្រធាន​ក្រុម​ម្ចាស់​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ១៩៧០ បានទទួល​មរណភាព​ហើយ​នៅ​វ័យ ៧២​ឆ្នាំ​។​


​    ​
​    ​គាត់​បាន​ស៊ុត​បញ្ចូល​ទី​នៃ​គ្រាប់​បាល់​ដ៏​ល្អ​ដាច់​គេ​មួយ​គ្រាប់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ World Cup ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ​១៩៧០ ក្នុងជំនួប​ជាមួយ​អ៊ីតាលី ដោយ​លេង​ជា​ក្រុម​យ៉ាង​ប្រទាក់ក្រឡា​រហូត​ឈានដល់​ការ​ស៊ុត​បញ្ចូល​ទី​។​

​    ​អតីត​ខ្សែការពារ​ស្លាប​ឆ្វេង​លោក Alberto បានបង្ហាញ​ខ្លួន​ចំនួន ៥៣​លើក​សម្រាប់​បាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល និង​បានឈ្នះ​ពាន​ក្នុងស្រុក​ជាច្រើន​ជាមួយ Fluminense និង Santos ដែលជា​ក្លឹប​ដែល​គាត់​បានបង្ហាញ​ខ្លួន​ច្រើនជាង ៤០០​ដង​។​

​    ​គាត់​បានទទួល​មរណភាព​ក្នុង​ទីក្រុង Rio de Janeiro កាលពី​ថ្ងៃ​អង្គារ​ក្រោយ​ការវាយប្រហារ​ដោយ​ជំងឺ​គាំងបេះដូង​៕

ប្រភព bbc

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់