adverise with khmeread Chelsea v manchester united premier league

Antonio Conte អត់​ចង់​ឈ្លោះ​ជាមួយ Mourihno ទេ​គឺ​សុំ​តែមួយ​សុខៗ ហើយ​ឥឡូវ​កំពុង​ផ្តោតលើ​ការប្រកួត​ជាមួយ West Ham

​    ​Antonio Conte ទទូចថា វា​គឺ​ពេលវេលា​ដើម្បី​បំភ្លេចចោល​ពី​ជម្លោះ​របស់ខ្លួន​នៅឯ​ការប្រកួត​មុន​ជាមួយនឹង Jose Mourinho ។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Mourinho ចង់​បបួល​រករឿង​លោក Conte នៅ​ចំពោះមុខ​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​ពេល Chelsea ឈ្នះ ៤-០ កាលពី​ថ្ងៃអាទិត្យ​។​

​    ​Mourinho បាន​ចោទប្រកាន់ Conte ថា​មានបំណង​ធ្វើឱ្យ​គាត់ និង​បិសាច​ក្រហម "​អាម៉ាស់​" ជាមួយនឹង​កាយវិការ​របស់គាត់ ពេលដែល​អ្នកចាត់ការ​ទាំងពីរ​ចាប់ដៃគ្នា​នៅ​ឯង​ចុងបញ្ចប់​ការប្រកួត​។​

​    ​ដោយ​បកស្រាយ​តប​ទៅវិញ​អំពី​ឧបទ្ទវហេតុ​មួយ​នេះ មុន​ដំណើរ​ប្រជែង​ពាន​ក្នុងស្រុក EFL Cup របស់ Chelsea ទៅកាន់​ទឹកដី West Ham នា​រាត្រី​នេះ Conte បាន​បញ្ជាក់ថា "​ខ្ញុំ​គិតថា​ក្នុងអំឡុងពេល​មួយ​នេះ វា​មិនមែនជា​រឿង​សំខាន់​ក្នុង​ពិភាក្សា​ម្តងទៀត​អំពី​ឧ​ប​ទ្ទ​ហេតុ​នោះ​ទៀតឡើយ សម្រាប់​ខ្ញុំ​ឡើយ សម្រាប់​កីឡាករ​របស់ខ្ញុំ សម្រាប់​ក្លឹប រឿងហេតុ​នោះ​គឺជា​អតីតកាល​ហើយ​"​។​

​    ​"​បិសាច​ក្រហម​គឺជា​អតីតកាល បច្ចុប្បន្ន​គឺជា​រឿង​សំខាន់​ក្នុងការ​ផ្តោតទៅលើ​ការប្រកួត​ថ្ងៃស្អែក​ជាមួយ West Ham ។ ខ្ញុំ​ពិតជា​មាន​ភាព​រីករាយ​សម្រាប់​ទម្រង់​លេង​របស់​កីឡាករ​ខ្ញុំ​ពេល​ប៉ះ​ជាមួយ​បិសាច​ក្រហម ដោយសារ​យើង​លេង​ល្អ​ក្នុងការ​ប្រកួត​ជាមួយ​ការប្រកួត​ដ៏​តឹង​ពិបាក​បុក​ទ​ម្លោះ​ខាងយើង​។ ប៉ុន្តែ​វា​សំខាន់​សម្រាប់​យើង​ក្នុងការ​ផ្តោតទៅលើ​រឿង​បច្ចុប្បន្ន មិនមែន​អតីតកាល​ឡើយ ដើម្បី​កសាង​អ្វីមួយ​ចំនួន​សម្រាប់​ឥឡូវ និង​អនាគត​"៕

ប្រភព mirror

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់