adverise with khmeread 39aae71500000578 0 image a 21 1477318195695

អតីត​តារា​កំសត់​ល្បី​ខាង​របួស Diaby របស់ Arsenal ទៅដល់ Marseille លេង​ទើបបាន ២ ប្រកួត​របួស​ទៀត​

​    ​Abou Diaby បាន​ត្រៀមខ្លួន​សម្រាប់​ការចាកចេញ​ពី​ទីលាន​រយៈពេល​វែង​មួយ​ផ្សេងទៀត បន្ទាប់ពី​កំពុង​ទទួល​ការវះកាត់​ទៅលើ​របួស​ក​ជើង​របស់គាត់​ក្នុង​ទីក្រុង​ឡុង​ដ៍​។​

​    ​ខ្សែបម្រើ​កណ្តាល​របស់​ក្រុម Marseille ដែល​បាន​បង្ហាញខ្លួន​បាន​ត្រឹម​ពីរលើក​ក្នុង​លី​ក​សម្រាប់​ក្រុម​ប្រទេស​បារាំង​ថ្មី​របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ នឹង​អាច​អវត្តមាន​យ៉ាងហោចណាស់​រយៈពេល​បួន​ខែ ក្រោយ​ដំណើរការ​វះកាត់​របស់​គាត់​ធ្វើឡើង​កាលពី​សប្តាហ៍​មុននេះ​។​

​    ​ឧបសគ្គ​ចុងក្រោយ​មួយ​នេះ មានន័យថា Diaby ដែលជា​អតីត​កីឡាករ​របស់​កាំភ្លើង​ធំ Arsenal បាន​ស៊ូទ្រាំ​នឹង​ការ​ជាន់ឈ្លី​ដោយ​បញ្ហា​របួស​ស្ទើរ​ពេញ​មួយ​អាជីព​បាល់ទាត់​របស់គាត់ និង​មិនអាច​បង្ហាញខ្លួន​រហូត​ដល់​ចុងបញ្ចប់​ខែកុម្ភៈ​ឆ្នាំ​ក្រោយនេះ​៕

ប្រភព dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់