adverise with khmeread 39ada73500000578 3868096 image m 11 1477344337419

ដំណឹង​ល្អ​សម្រាប់​ប្រិយមិត្ត​តោ​ខៀវ Chelsea! ខ្សែការពារ​រឹងមាំ Kurt Zouma វិលត្រឡប់​ពីរ​បួស​វិញ​ហើយ

​    ​Kurt Zouma បានធ្វើការ​វិលត្រឡប់​ពី​ការរង់ចាំ​រយៈពេល​ដ៏​យូរ​ទៅកាន់​ក្រុម​តោ​ខៀវ Chelsea របស់គាត់​វិញ កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ ដោយបាន​បង្ហាញខ្លួន​ក្នុង​រយៈពេល ៤៥​នាទី​សម្រាប់​ឈុត​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​របស់​ក្លឹប ដែលជា​ការបង្ហាញ​សកម្មភាព​របស់គាត់​ជា​លើកដំបូង​ក្រោយ​អវត្តមាន​ស្ទើរ​អស់​រយៈពេល​ប្រាំបួន​ខែ​កន្លងមក​។​

​    ​តារាបាល់ទាត់​វ័យ ២១​ឆ្នាំ​រូបនេះ បានទទួល​រង​នូវ​បញ្ហា​របួស​សរសៃ​ជង្គង់​កាលពី​ខែកុម្ភៈ ហើយ​បាន​ខកខាន​ដំណើរ​ទៅកាន់​ព្រឹត្តិការណ៍​បាល់​អឺរ៉ុប Euro 2016 និង​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League ផងដែរ​។​

​    ​Zouma ត្រូវបាន​ផ្តល់ឱកាស​ឱ្យ​បង្ហាញខ្លួន​ក្នុង​រយៈពេល ៤៥​នាទី​ក្នុងនាម​ជា​ភ្ញៀវ​ពិសេស​ក្នុងជំនួប​ជាមួយ Derby County និង​អាច​ភ្លក្ស​រសជាតិ​ក្បួន​ការពារ​បីនាក់​របស់លោក Antonio Conte ពេល​វិលត្រឡប់​ចូល​ឈុត​ធំ​វិញ​៕ 


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់