adverise with khmeread 39b2de6800000578 0 image a 59 1477396107358

Paul Pogba លេង​អន់​តែ​លើ​ទីលាន​ទេ បើ​លេង​ស្ទីល​សម្លៀកបំពាក់​ស្បែកជើង​អត់​អន់​ទេ​!

​    ​Paul Pogba បាន​ត្រៀមខ្លួន​សម្រាប់​ការហ្វឹកហាត់​កាលពី​ម្សិលមិញ​នេះ ដោយ​បង្ហាញខ្លួន​ជាមួយនឹង​ស្បែកជើង​កីឡា​ផ្ទាល់ខ្លួន​ដ៏​ពិ​សេសមួយ​ម៉ាក Adidas Yeezy Boost​។​

​    ​Pogba ដែលជា​ញឹកញាប់​ត្រូវបាន​គេ​សម្គាល់​ទៅលើ​ការប្តូរ​ម៉ូត​សក់​យ៉ាង​សម្បូរបែប បាន​ចាក​ចេញពី​សណ្ឋាគារ Lowry Hotel ក្នុង​ទីក្រុង Manchester កំពុង​ពាក់​ស្បែកជើង​ដែល​បាន​រចនា​ម៉ូត​ដោយ​តារាចម្រៀង​រ៉ែ​ប​អាមេរិក​ដ៏​ល្បីល្បាញ​លោក Kayne West ដែល​បាន​សហការគ្នា​ជាមួយនឹង Adidas ។​

​    ​ហើយ​តារាបាល់ទាត់​ថ្លៃ​ដាច់​គេ​របស់​ពិភពលោក​រូបនេះ ក៏​ចង់​បញ្ជាក់​វា​ឱ្យ​ច្បាស់​ថា​នរណា​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ស្បែកជើង​ដ៏​កម្រង​ម៉ាក "Yeezy Boost" មួយ​នេះ​ផងដែរ បន្ទាប់ពី​បាន​ប៉ាក់​អក្សរ​ទៅលើ​វា​បន្ថែម​ជាមួយនឹង​ឈ្មោះ​កាត់​របស់គាត់ "PP"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់