adverise with khmeread Bayer leverkusen v manchester united football

Sir Alex Ferguson លាតត្រដាង​ពី​វិប្បដិសារី​ធំ​ធេង​បំផុត​របស់គាត់​កាល​នៅ Man Utd

    ​សូម្បី​ឥឡូវ​ចូលនិវត្តន៍​ក្តី ក៏ Sir Alex Ferguson នៅតែ​អង្គុយ​គិត​ទៅលើ​បរាជ័យ​ដ៏​ធំ​មួយ​របស់គាត់​។​

​    ​និមិត្តរូប​របស់​បិសាច​ក្រហម Manchester United រូបនេះ ធ្លាប់​បានឈ្នះ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ចំនួន ១៣​សម័យកាល ពាន​ក្លឹប​កំពូល​តំបន់​អឺរ៉ុប Champions League ចំនួន​ពីរលើក និង​ពាន​ផ្សេងៗ​ទៀត​ជាច្រើន​ក្នុង​ទឹកដី Old Trafford ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ ប៉ុន្តែ​មានការ​ប្រកួត​មួយ ដែល​គាត់​មិនដែល​យកឈ្នះ​។​

​    ​ដោយសារតែ​ជាមួយ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League កាលពី​ឆ្នាំ​២០០២ ត្រូវបាន​ប្រារព្ធ​ធ្វើ​ក្នុង​ទឹកដី​កំណើត​របស់គាត់​នៃ​ទីក្រុង Glasgow ដែលជា​ការពិត Fergie គឺ​នៅតែ​សោកស្តាយ​យ៉ាងខ្លាំង ដែល​គាត់​មិនអាច​ផ្តួល Bayer Leverkusen ក្នុង​វគ្គ​បួន​ក្រុម​ចុងក្រោយ​ដើម្បី​ដឹកនាំ​បិសាច​ក្រហម​ទៅ​ទី​នោះបាន​។​

​    ​ដោយ​បញ្ជាក់​នៅឯ​ការចាប់ផ្តើម​នៃ​ស្លាក​សញ្ញា​ទីក្រុង Glasgow ដើម្បី​សម្គាល់​ពី​ការចូលរួម​របស់​ពួកគេ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​មួយរូប​នៃ​ព្រឹត្តិការណ៍​បាល់​អឺរ៉ុប Euro 2020 លោក Fergie បាន​បញ្ជាក់ថា "​ការត្រៀមខ្លួន​របស់​ក្រុម​ទាំងមូល​គឺ​ដើម្បី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅក្នុង​ទីក្រុង Glasgow ប៉ុន្តែ​យើង​បាន​បរាជ័យ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រោម​ដៃ​របស់ Leverkusen! វា​ជា​វិប្បដិសារី​ធំ​ធេ​ង​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់