Index

រថយន្តកូរ៉េបើកបុកម៉ូតូហុងដា ស្លាប់១របួសធ្ងន់ម្នាក់

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ហុងដា​សេ​១២៥ និង​រថយន្ត​កូរ៉េ​ហ៊ី​យាន់​ដាយ កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃទី ១៣ មករា ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​៤ មុខ​បញ្ជាការ​រ​ដ្ធា​ន កងទ័ពជើងគោក ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
    ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ ។​
     ប្រភពព័ត៌មាន​ពី កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី ០១២​ពណ៌​ខ្មៅ​ពាក់​គ្មាន​ស្លាក​លេខ ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​៤ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ។​
    ចំណែក​រថយន្ត​កូរ៉េ​ម៉ាក​ហ៊ី​យាន់​ដាយ​ពណ៍​ស​ពាក់​ស្លាក​លេខ​កោះកុង​3A-0536 បើក​ច្រាស់ទិស​គ្នា ខណៈ​មកដល់​ចំណុចកើតហេតុ មុខ​បញ្ជាការ​ដ្ធា​ន កងទ័ពជើងគោក​(​ផ្លូវ​រាង​កោង​)​រថយន្ត​បង្ក​បាន​វ៉ា​រថយន្ត​មួយគ្រឿង​ដែល​នៅខាងមុខ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ចំ​ថ្ពាល់​ចំហៀង​ខាងឆ្វេង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ខាងមុខ​បោក​ក្បាល​នឹង​រថយន្ត​ផុង​លលាដ៍​បាក់ក​ស្លាប់​នៅ​កន្លែង រីឯ​បុរស​ម្នាក់ទៀត​ដែល​ជិះ​ពីក្រោយ រងរបួស​ធ្ងន់​ត្រូវបាន រថយន្ត​សាមុយ​ឯកជន​ដឹក​ទៅ​សង្គ្រោះបន្ទាន់​។​
    ក្រោយពេល​កើតហេតុ សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វិច​ខ្ចប់​យកទៅ​កម្ក​ល់ ទុក​នៅ​វត្ត​កំបូល ដើម្បី​ស្វែងរក​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ម៉ូតូ​និង​រថយន្ត​បង្ក​សមត្ថកិច្ច​ធ្វើការ​វាស់​វេ​ង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង​ដើម្បី​រងចាំ​ការដោះស្រាយ​៕


មតិយោបល់