adverise with khmeread Unnamed %281%29

ប៉ូលិស​ឃាត់​ជនជាតិ​យួន​ ៩ ​នាក់មក​ស្នាក់នៅ​និង​ធ្វើការ​ខុសច្បាប់​

    ភ្នំពេញ ៖ ជនជាតិ​យួន​ ៩ ​នាក់ស្រី​សុទ្ធ​ចូលមក​ស្នាក់នៅ​ និង​ធ្វើការ​ខុសច្បាប់​នៅ​កម្ពុជា ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៦​ តុលា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង ២ ​កន្លះ​រសៀល​ស្ថិតនៅ​ទីតាំង​ហាង​កាហ្វេ កោស​ជប់ និង​ម៉ាស្សា ស្ថិតនៅ​គល់ស្ពាន​ស្ទឹងមានជ័យ នៅ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

    ប៉ូលិស​និយាយថា ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍ សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវីធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌទួលគោក ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ជា​ព្រះរាជអាជ្ញារង នៃ​អយ្យ​ការរង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​បានធ្វើ​ការចុះ​ត្រួតពិនិត្យ​ជន​បររទេស ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ធ្វើ​ការងារ​ខុសច្បាប់ ស្ថិតនៅ​ទីតាំង​ហាង​កាហ្វេ កោស​ជប់ និង​ម៉ាស្សា ស្ថិតនៅ​គល់ស្ពាន​ស្ទឹងមានជ័យ។​

    ប៉ូលិស​បន្តថា ជា​លទ្ធផល​ត្រួតពិនិត្យ​ឃើ​ញ​ជនជាតិ​យួន​ចំនួន ​៩ ​នាក់ (​ស្រី ​៩ ​នាក់​) ស្នាក់នៅ​គ្មាន​លិខិតស្នាម ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​បន្ត​និតិ​វិធី៕

adverise with khmeread

មតិយោបល់