adverise with khmeread 14876293 1157848724302001 1917416480 o

ចាប់បានចោរឆក់កា​មេរ៉ា​ពី​ជនបរទេស ​២ ​នាក់​ ហើយ​កំពុង​ស្វែងរក​ម្ចាស់​កាមេរ៉ា​ដើម្បីប្រគល់ជូន​វិញ

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ​ប៉ូលិស​ព្រហ្មទណ្ឌ ៧​មករា ​កំពុង​ល្បាត​តាម​មូលដ្ឋាន​ក៏​ប្រទះឃើញ​ជនសង្ស័យ ២ នាក់​បាន​តាមដាន​ពីក្រោយ ​ស្រាប់តែ​ជនសង្ស័យជិះ​ម៉ូ​តូ​ម៉ាក​ NEX ​បានធ្វើ​សកម្មភាព​ឆក់​កា​មេរ៉ា​ពី​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​ដែល​កំពុង​ដើរ​តាម​បណ្ដោយ​ផ្លូវត្រូវ​ប៉ូលិស​ចាប់​ឃាត់ខ្លួន​ជាក់ស្តែង​តែម្តង​។​

    អំពើ​ឆក់​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៦ ​ខែតុលា ឆ្នាំ​២០១៦ ​នៅ​ចំណុច​មុខ​ផ្សារ​សូរិយា​ម៉​ល ផ្លូវ​៥១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១- ឈ្មោះ វ៉ាន ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ និង​ទី​២​ឈ្មោះ សុខ ជីវ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​។​

    ប៉ូលិស​បន្តថា ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​ក ​NEX ​ពណ៌​ក្រហម​លា​យស ​ពាក់​ស្លាក​លេខ​ស្វាយរៀង​ 1O-3673​ ក៏បាន​ធ្វើ​សកម្មភាព​ឆក់​កា​មេ​រ៉ាពី​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​ ដែល​កំពុង​ដើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១​។​

    ប៉ូលិស​បន្តទៀតថា ភ្លាមៗ​នោះ​ក៏​ត្រូវបាន​កម្លាំង​ប៉ូលិស​ដេញតាម​ពីក្រោយ​រហូតដល់​នៅ​ចំណុច​ស្តុ​ប​សណ្ឋាគារ​ស ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ​ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង ​២ ​នាក់​បានតែ​ម្តង​។​ នៅ​ពល​ប៉ូលិស​ឆែក​ក្នុង​កាមេរ៉ា​មាន​រូប​ម្ចាស់​ម៉ាស៊ីន​ជា​ជនបរទេស ហើយ​កំពុង​ទំនាក់ទំនង​ប្រគល់​កាមេរ៉ា​ជូន​ម្ចាស់​វិញ។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួម​ និង​ម៉ូតូ​ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​នាំមក​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​៧​មករា​ ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់