adverise with khmeread 14813413 1157855934301280 1291633830 o

ពិតជាន​រកលើដីមែន!​...​ស្រុក​ខ្មែរ​មាន​មួយ​រំលោភ​ម្តាយ​ឯង​បង្កើត​

    ភ្នំពេញ ៖ បុរស​តិ​រិ​ច្ឆា​ន​ម្នាក់​បាន​រំលោភ​សេព​សន្ធ​វៈ​លើ​ម្តាយបង្កើត​របស់ខ្លួន​ និង​បាន​បំផ្លាញ ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​នៅ​ថ្ងៃទី​២៦​ តុលា​​ ឆ្នាំ​២០១៦ ​​វេលា​ម៉ោង​១១ ​និង​៣០​នាទី​ក្រោយពី​បានទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ត្រូវជា​ម្តាយ​ភ្លាម​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​បាន​បើ​ក​ការស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជាក់ស្តែង​។​

    ប៉ូលិស​និយាយថា ជ​នស​ង្ស​យ័​ឈ្មោះ យឹម ហ៊ួ ភេទប្រុស អាយុ​៤៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ២១៧ ​ក្រុម​១​ ផ្លូវជាតិ​លេខ​៥​ ភូមិ​គ្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ។​

    តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​ត្រូវជា​ម្តាយ​ថា ជនសង្ស័យ​ត្រូវជា​កូន​ប​ង្កើ​ត​រូបនេះ​បាន​អុកឡុក​វាយបំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះ​ស្ទើ​រ​គ្មាន​លោះ​ហើយ​បាន​វាយ​ធ្វើបាប​រូបគាត់ ​និង​ចាប់រំលោភ​គាត់​បានសំរេច​ស្ទើ​រ​រាល់​លើក​រយៈពេល​ជាង​២​ខែ​មកហើ​យ​ ដោយ​គំរាម​មិនឱ្យ​គាត់​ប្រាប់​គេ, ​បើ​មិន​ដូច្នេះ​ទេវា​នឹង​សម្លាប់ចោល​។​

    ស្ត្រី​រងគ្រោះ​បន្តថា ដោយ​ការ​ភ​យ័​ខ្លាច​ផង​ និង​ខ្មាស់​គេ​ផង​ចេះតែ​ទ្រាំ​ទាំង​ការឈឺចាប់​រហូតដល់​ទ្រាំលែងបាន​នៅ​ថ្ងៃខែ​ឆ្នាំ​ខាង​លើ​ក៏​សម្រេចចិត្ត​ប្តឹង​ដល់​កម្លាំង​សមត្ថកិច្ចដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

    ប៉ូលិស​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ ល​. ឆ​ ភេទ​ស្រី ​អាយុ៦៧ឆ្នាំ ​មុខរបរ​នៅផ្ទះ ផ្ទះ​លេខ២១៧ ក្រុម​១ ផ្លូវជាតិ​លេខ​៥ ​ភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​៦​ ខណ្ឌឫស្សីកែវ​៕​

adverise with khmeread

មតិយោបល់