adverise with khmeread Unnamed %285%29

ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​វ៉ៃខ្នោះ​មុខសញ្ញា​គ្រឿងញៀន​៣​នាក់​(​មាន​វីដេអូ​)

    កណ្តាល ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​នា​ថ្ងៃទី​២៦​ តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​២​រសៀល​នៅ​ចំណុច​ភូមិ​ព្រែក​តា​មាក់ ឃុំព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    លោក​វរៈសេនីយ៍ទោ​ ម៉ែន សុខ​ឃឿន​ អធិការ​ប៉ូលិស​ស្រុក​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ​វ៉ាន ភា​រ៉ូ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​មុខរបរ​មិន​ពិតប្រាកដ​, ទី​២-​ឈ្មោះ​ ត្រិ​ច ដា​រ៉េត​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​ព្រែ​កតា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល, ​ទី​៣-​ឈ្មោះ ​អ៊ឹ​ម វិ​រៈ​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ និង​រស់នៅ​ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល ​និង​ទី​៤​មានឈ្មោះ​ រឿន រ៉េ​ន​ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​(​គេចខ្លួន​)​។​

    លោក ​ម៉ែន សុខ​ឃឿន ​បន្តថា ប្រតិបត្តិការ​ប​ង្គ្រា​ប​ខាងលើនេះ​ដកហូត​បាន​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សា​ធាតុ​ញៀន​ម៉ា​ទឹកកក​៣​កញ្ចប់​តូច​,​ ទូរស័ព្ទដៃ​៣​គ្រឿង​, ថង់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​,​ ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​ និង​ម៉ូតូ ​០១ ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1K-0298។​

    ជនសង្ស័យ​ទាំង​ ៣ ​នាក់​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕


adverise with khmeread

មតិយោបល់