14859461 1157873980966142 1653754455 o

កុមារា​អាយុ ​៩ ​ឆ្នាំ​លង់ទឹក​ក្នុង​អាង​ហែល​ទឹក​នៅ​ខុន​ដូ ​មេគង្គ​វី​យូ​ថោ​វើ ជ្រោយចង្វារ​

    ភ្នំពេញ ៖ មាន​ករណី​កុមារា​អាយុ ​៩ ​ឆ្នាំ​បាន​លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​១២ ​ថ្ងៃទី២៦​ តុលា ​ឆ្នាំ​២០១៦ ​នៅក្នុង​អាង​ហែល​ទឹក​លើ ខុន​ដូ​មេគង្គ​វី​យូ​ថោ​វើ ស្ថិតនៅ​ផ្លូវ​វត្ត​ចាស់​ ​ភូមិ​ទី​២ សង្កាត់​-ខណ្ឌ​ជ្រោយចង្វារ។​

    កុមារា​រងគ្រោះ​ឈ្មោះ សារិន សុវណ្ណ​មករា អាយុ ៩ ឆ្នាំ មុខរបរនៅផ្ទះ ​​ទីលំនៅ​ផ្ទះ​លេខ ២៩០B០ ផ្លូវ វត្ត​ចាស់​ក្រុមទី​២ សង្កាត់​-​ខណ្ឌ ជ្រោយចង្វារ។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា កន្លងមក​ជនរងគ្រោះ​តែងតែ​មកលេង​ឪពុកម្តាយ​ដែល​ធ្វើការ​នៅ​ខុន​ដូ​កើតហេតុ​ខាងលើ​ជា​រើ​យៗ។ ក្រោយមក​ឪពុកម្តាយ​ក៏​ឈប់​ធ្វើការ​នៅ​ទីនោះ។ លុះដល់​ម៉ោង​កើត​ហេ​តុ​ខាងលើ​មាន​ជនជាតិ​បរទេស​ម្នា​ក់បាន​ដើរមក​អាង​ហែល ទឹក ស្រាប់តែ​ឃើញ​ក្មេង​លង់ទឹក ក៏​ស្រែកហៅ​បុគ្គលិក​ខុន​ដូ​ឱ្យ​ស្រង់ និង​ធ្វើ​ចលនា​រួច​ដឹក​យកមក​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ហើយ​បាន​ស្លាប់​។​

    បន្ទាប់ពី​ប៉ូលិស​ធ្វើ​កោសល្យ​ពិច្ឆ័យ​រួច​សន្និដ្ឋានថា កុមារា​រងគ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក ហើយ​បាន​ប្រគល់ឱ្យ​ឪពុកម្តាយ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិយោបល់