adverise with khmeread Untitled 1

បើ​លោកអ្នក​សង្កេតឃើញ​រោគសញ្ញា​ទាំងនេះ គឺ​បានន័យថា​រាងកាយ​របស់លោក​អ្នក​កំពុង​ត្រូវការ​អ្នក​ជួយ​ហើយ​!

    ​* ស្បែក​ស្ងួត​
​    ​ប្រសិនបើ​ស្បែក​ស្ងួត វា​មានន័យថា​រាងកាយ​របស់​អ្នក​មិនមាន​វីតាមីន E ទេ​។ ដើម្បី​បង្កើន​វីតាមីន E ក្នុង​របប​អាហារ អ្នក​គួរ​ពិសា​ស៊ុត ត្រី និង​ប្រេង​បន្លែ​។​

​    ​* ក្រចក​និង​សក់​ផុយ​
​    ​រោគសញ្ញា​នេះ​បង្ហាញថា​រាងកាយ​របស់​អ្នក​ខ្វះ​វីតាមីន B និង​កាល់ស្យូម​។ ដើម្បី​ដោះស្រាយ​បញ្ហា ចាប់ផ្ដើម​ពិសា​នំ​បុ័ង គ្រាប់​ធុញ្ញ​ជាតិ ទឹកដោះគោ ដំឡូងបារាំង និង​ពពួក​សណ្ដែក​ឱ្យបាន​ច្រើន​ទៅ​។​

​    ​* កើន​ចំណង់​អាហារ​ប្រៃ​
​    ​ប្រសិនបើ​អ្នក​កត់សម្គាល់​កើន​ចំណង់​អាហារ​ប្រៃ វា​មានន័យថា អ្នក​គឺ​ឆ្លង​មេរោគ​ខ្លះៗ ឬក៏​ជំងឺ​រលាក​កំពុង​កើត​លើ​រាងកាយ​របស់​អ្នក​ហើយ ជាពិសេស​ក្នុង​ទឹកនោម ឬ​ប្រព័ន្ធ​ប្រដាប់ភេទ​។ គួរ​ពិសារ​ទឹក​ឱ្យបាន​ច្រើន និង​ឈប់​ពិសា​ប្រៃ​។​

​    ​* កើន​ចំណង់​អាហារ​ផ្អែម​
​    ​ប្រសិនបើ​អ្នកមាន​ករណីនេះ ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នក​គឺ​ខ្សោយ​ហើយ ហើយ​អ្នកត្រូវការ​អាហារសម្រន់​ដែលមាន​ជាតិ​ស្ករ​ខ្ពស់​ជាមិនខាន​។ មិន​ថា​អ្នក​ឃ្លាន​ផ្អែម​យ៉ាងណាទេ​ទទួលទាន​ទឹកឃ្មុំ ឬ​សូកូឡា​ខ្មៅ​ជំនួស​វិញ​ចៀសវាង​មាន​បញ្ហា​ដោយសារ​ជាតិ​ស្ករ​។​

​    ​* ចេញឈាម​អញ្ចាញធ្មេញ​
​    ​ប្រសិនបើ​អ្នកចេញ​ឈាម​អញ្ចាញធ្មេញ អ្នក​ប្រហែលជា​ខ្វះ​វីតាមីន C ហើយ​។ អ្នក​អាច​ស្វែងរក​វីតាមីន C ដោយ​ការ​ពិសា​ខ្ទឹមស បន្លែ​និង​ផ្លែឈើ​។​

​    ​* គេង​មិន​លក់​ស្រួល ឆាប់​ខឹង និង​រមួលក្រពើ​
​    ​រោគសញ្ញា​ទាំងនេះ​គឺជា​ការ​អវត្តមាន​របស់​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម​ក្នុង​រាងកាយ​។ អ្នក​អាច​ស្វែងរក​សារធាតុ​ទាំងនេះ​នៅលើ​បន្លែ​បៃតង​ដូចជា​ស្ពៃ​ស្ពី​ណា​ច់ ស្ពៃក្រញាញ់ និង​ស្ពៃស ជាពិសេស​គ្រាប់​ធុញ្ញ​ជាតិ​ដូចជា​គ្រាប់​ផ្កាឈូករ័ត្ន ជាដើម​។​

​    ​* ស្បែក​ក្រិន​នៅ​កែងដៃ​
​    ​បញ្ជាក់ថា​រាងកាយ​របស់​អ្នក​ខ្វះ​វីតាមីន A និង C​។ ទទួលទាន​ផ្លែឈើ​និង​បន្លែ ជាពិសេស​ការ៉ុត ក្រូច និង​ល្ពៅ​ដើម្បី​បង្គ្រប់​វីតាមីន​ឡើងវិញ​។​

​    ​* ចង់តែ​បរិភោគ​អាហារ​ឆៅ​
​    ​បញ្ជាក់ថា​អ្នកមាន​បញ្ហា​ក្រពះ ឬ​បញ្ហា​ថ្លើម​។ ការដែល​ទទួលទានរ​បស់​ឆៅ​ធ្វើឱ្យ​បំបាត់​ការឈឺចាប់​និង​បង្ក្រាប​ក្រពះ​កុំឱ្យ​រើ​ខ្លាំង​។​

​    ​* ចំណង់​អាហារ​ជូរ​
​    ​ប្រភេទ​អាហារ​ជូរ​គឺ​ល្អ​សម្រាប់​ថ្លើម និង​ថង់ទឹកប្រមាត់ ដូច្នេះ​ប្រសិនបើ​អ្នក​កើន​ចំណង់​អាហារ​ជូរ​ប្រហែល​ជាមាន​សរីរាង្គ​ណាមួយ​មាន​បញ្ហា​ហើយ​។ បើ​ដូច្នេះ​សូម​ណែនាំ​ឱ្យ​អ្នក​ថែម​ក្រូចឆ្មា និង​ផ្លែ​ក្រខុបបារាំង ក្នុង​របប​អាហារ​របស់​អ្នក​។​

​    ​* ចំណង់​អាហារ​សមុទ្រ​
​    ​កើន​ចំណង់​អាហារ​សមុទ្រ​មានន័យថា អ្នក​ខ្វះ​ជាតិ​អ៊ីយ៉ូត​៕

​ប្រភព​៖ healthyfoodheadlines

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់