ជាមួយលោកស្រី Hillary Clinton ស្ថិតជាទស្សនិកជន តារាចម្រៀងអង់គ្លេសដ៏ល្បីល្បាញគឺ Adele បានប្រាប់ប្រិយមិត្តរបស់ខ្លួននៅការប្រគុំតន្ត្រីមួយនៅទីក្រុង Miami កាលពីយប់ថ្ងៃអង្គារកន្លងទៅថា កុំបោះឆ្នោតឱ្យលោក Donald Trump។
យោងតាមជំនិតលោកស្រី Clinton ឱ្យដឹងថា ម្ចាស់ពានរង្វាន់ Grammy Award រូបនេះបាននិយាយនៅលើឆាកថា "កុំបោះឆ្នោតឱ្យគាត់។ ខ្ញុំមិនអាចបោះឆ្នោតបានទេ ប៉ុន្តែខ្ញុំគាំទ្រលោកស្រី Hillary Clinton ១០០%។ ខ្ញុំចូលចិត្តគាត់! គាត់ពិតជាមនុស្សអស្ចារ្យណាស់"។
ម្ចាស់បទ Hello រូបនេះក៏បានទទួលស្គាល់ទៀតថា មេដឹកនាំអាមេរិកបន្ទាប់ប្រាកដជាមានឥទ្ធិពលទូទាំងសកលលោក។ តារាចម្រៀងអង់គ្លេសរូបនេះបានប្រាប់ហ្វូងមនុស្សថា "ខ្ញុំជាជនជាតិអង់គ្លេស ប៉ុន្តែរឿងដែលកើតឡើងនៅអាមេរិកក៏ប៉ះពាល់ខ្ញុំដែរ"៕
Adele with Hillary Clinton in attendance at Miami concert: "Don't vote for him!" @AAarena #Adele (via Aaron Resnick) pic.twitter.com/cAJCokgSvW
— Adam Kuperstein (@AdamNBC6) October 26, 2016
