adverise with khmeread 0

មិនគួរ​ឱ្យ​ជឿ​សូម្បី​សំបក​ក្រូចឆ្មា​ធម្មតាៗ​ក៏​អាចរំលាយ​ឈាមកក​ដែល​ស្ទះ​ក្នុង​សរសៃឈាម និង​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ​បានដែរ​!

    ​រូបមន្ត​ថ្នាំបុរាណ​អាល្លឺម៉ង់​នេះ​អាច​ប្រើ​ក្នុង​គោលបំណង​ច្រើនយ៉ាង​។ វា​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ និង​លាង​សម្អាត​ថ្លើម​របស់​អ្នក​។ វា​អាច​ព្យាបាល​ជំងឺ​ផ្ដាសាយ និង​ការឆ្លង​មេរោគ​ផ្សេងៗ​។ លើសពីនេះ​វា​ជួយ​ក្នុងការ​ព្យាបាល​អ្នកមាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ ជំងឺ​ក្រិន​សរសៃឈាម និង​អស់កម្លាំង​ល្ហិតល្ហៃ ហើយ​ជាពិសេស​ជួយ​រំលាយ​ឈាមកក​ក្នុង​សរសៃឈាម​។​

​    ​អ្វីដែល​អ្នកត្រូវការ​៖
​    ​- ខ្ញី ១ ដុំ​
​    ​- ខ្ទឹមស ៤ កំពឹស​
​    ​- ក្រូចឆ្មា ៤ គ្រាប់​
​    ​- ទឹក ២ លីត្រ​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​៖
​    ​លាង​សម្អាត​និង​កាត់​ក្រូចឆ្មា​ទៅជា​ចំណិតៗ​។ បកសំបក​ខ្ទឹមស ហើយ​កិន​ខ្ញី ក្រូចឆ្មា និង​ខ្ទឹមស​ចូលគ្នា​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​។ បន្ទាប់​មកចាក់​វា​ចូលក្នុង​ខ្ទះ​និង​ចាក់ទឹក ២ លីត្រ​ចូល​ដាំ​ឱ្យ​ពុះ​។ ពេល​ពុះ​ហើយ​ដកចេញ​ទុកឱ្យ​ត្រជាក់ និង​ចាក់​វា​ចូលក្នុង​ដប​ធំ​មួយ​មាន​គំរប ហើយ​មួរ​គំរប​ឱ្យ​ជិត​។​

​    ​ពិសា​មួយ​ពែង (២៥០ មិ​ល្លី​លីត្រ​) រៀងរាល់ថ្ងៃ ពេល​ពោះ​ទទេរ ឬ​មុន​ពេលបាយ​ព្រឹក ២ ម៉ោង​។ ពិសា​រយៈពេល ៣ សប្ដាហ៍ ហើយ​សម្រាក ១ សប្ដាហ៍ សឹម​បន្ត ៣ សប្ដាហ៍​ទៀត​ជាការ​ស្រេច​៕

​ប្រភព​៖ healthyfoodhealthylife

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់