adverise with khmeread 1

ក្រោយ​រង​សម្ពាធ​ពី​ណា​តូ​ខ្លាំងពេក អេ​ស្ប៉ា​ញ​បង្ខំចិត្ត​រារាំង​ក្រុម​នាវាចម្បាំង​រុស្ស៊ី​មិនឱ្យ​ចូល​ចាក់​សាំង​នៅ​ទីក្រុង​របស់ខ្លួន​

    ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា កង​នាវាចម្បាំង​របស់​រុស្ស៊ី​ដែល​កំពុងធ្វើដំណើរ​ទៅ​ប្រទេស​ស៊ី​រី នឹងមិន​អាច​ចូល​ចាក់​សាំង​នៅ​ទីក្រុង​កំពង់ផែ Ceuta របស់​អេ​ស្ប៉ា​ញ​នៅ​ទ្វីបអាហ្វ្រិក​បាន​នោះទេ បន្ទាប់ពី​មានការ​ប្រឆាំង​យ៉ាងខ្លាំង​ក្លា​ពី​អន្តរជាតិ​។​

​    ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​អេ​ស្ប៉ា​ញ​បាន​និយាយថា ខ្លួន​បាន​អនុញ្ញាតឱ្យ​នាវា​រុស្ស៊ី​ចំនួន​បី​ចូល​ចត​នៅ​ទីក្រុង Ceuta ចាប់ពី​ថ្ងៃទី ២៨ ខែតុលា ដល់​ថ្ងៃទី ០២ ខែវិច្ឆិកា​។​

​    ​ប៉ុន្តែ​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះបាន​បន្តថា ក្រោយ​ទទួលបាន​របាយការណ៍​ជាច្រើន​អំពី​លទ្ធភាព​ដែលថា នាវា​ទាំងនេះ​នឹង​បញ្ជូន​កងទ័ព​ជំនួយ​ដើម្បី​វាយប្រហារ​ទីក្រុង Aleppo របស់​ស៊ី​រី ក្រសួងការបរទេស​អេ​ស្ប៉ា​ញ​បាន​តេ​ទៅ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ក្រុង​ម៉ា​ឌ្រី​ដ ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​អំពី​រឿងនេះ​។​

​    ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ឱ្យដឹងថា ទូត​រុស្ស៊ី​បាន​ដក​សំណើ​ដើម្បី​សុំ​ចត​នាវា​របស់ខ្លួន​វិញ​។​

​    ​អ្នកនយោបាយ និង​មន្ត្រី​យោធា​មុននេះ​បាន​ថ្កោលទោស​ចំពោះ​ការគាំទ្រ​ដល់​នាវាចម្បាំង​រុស្ស៊ី​ពី​សមាជិក​ណា​តូ​ណាមួយ ស្របពេល​មេ​សម្ព័ន្ធមិត្ត​បាន​ណែ​នាំឱ្យ​រដ្ឋាភិបាល​ទីក្រុង​ម៉ា​ឌ្រី​ដ​ឱ្យ​គិត​ម្តងទៀត​ពី​ការអនុញ្ញាតឱ្យ​រុស្ស៊ី​ចូល​ចាក់​សាំង​។​

​    ​មន្ត្រី​ណា​តូ​បាន​រំពឹងទុក​ថា ក្រោយ​ចាក់​សាំង​រួច កង​នាវា​រុស្ស៊ី​នឹង​បន្តដំណើរ​ទៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាងកើត ហើយ​បើក​ការវាយប្រហារ​តាម​ដែនអាកាស​ទៅលើ​ទីក្រុង Aleppo កន្លែង​ដែល​ប្រជាជន​ចំនួន ២៧៥.០០០ នាក់​កំពុង​ជាប់​នៅ​ទីនោះ​៕

ប្រភព telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់