adverise with khmeread 2

ដេញវាយតាមផ្លូវរហូតដល់ផ្ទះឱ្យរងរបួសធ្ងន់តាមប្លន់

    ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​បែក​មុខ​បែក​មាត់ ដោយសារតែ​ត្រូវ​ជន​មិន​ស្គាល់មុខ​មួយក្រុម មាន​ទាំង​រថយន្ត និង​ម៉ូតូ បាន​ជិះ​ដេញ​បុក​និង​វាយ​តាមផ្លូវ ហើយ​មិន​អស់ចិត្ត​បានមក​វាយ​ដល់​មុខផ្ទះ និង​យក​របស់របរ និង​លុយ​អស់​មួយចំនួន ជា​ករណី​ដេញតាម​ប្លន់ ។​
    ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សណ្ឋាគារ​វ៉ាស៊ីនតោន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​
   តាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​រូបគាត់​និង​ប្អូនប្រុស បាន​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង មកពី​ស្ពាន​ជ្រោយចង្វារ​ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ បំណង​ត្រឡប់មកផ្ទះ​វិញ​នៅ​កន្លែងកើតហេតុ ។​
    ខណ​:​ជិះ​បាន​ពាក់​កណ្តាលផ្លូវ​ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ​មួយក្រុម​ជិះ​រថយន្ត​ម៉ា​កវី​ហ្គូ​មកពី​ក្រោយ ហើយ​បាន​អែប​និង​បាន​ស្រែកជេរ រួច​កៀរ​ឱ្យចូល​កៀន​តែ​ជនរងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​រត់គេច​តែ​ត្រូវបាន​ពួកគេ​ជិះ​រថយន្ត​ដេញតាម​បុក​ជាមួយនឹង​ម៉ូតូ​២​គ្រឿង​ទៀត ។​
   ពេល​ជនរងគ្រោះ​បាន​ជិះ​មកដល់​ខាងមុខផ្ទះ​ទៅហើយ ក៏​ជនសង្ស័យ​បាន​ចុះ​ពីលើ​ម៉ូតូ​និង​រថយន្ត​ប្រដាប់​ដោយ​ដុំថ្ម និង​ដុំ​ឈើ វាយ​មកលើ​ជនរងគ្រោះ​ម្នាក់ បណ្តាល​
​ឱ្យ​រងរបួស​យ៉ាងដំណំ និង​ខ្ទេច​ម៉ូតូ​មួយគ្រឿង ហើយ​យក​កាបូប ដែលមាន​លុយ​នៅ​ក្នុងនោះ​មួយចំនួន និង​អាយ​ផេ​ត​មួយគ្រឿង រួច​គេចខ្លួន​បាត់អស់ ។​
     ក្រោយមក​ទើប​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​កន្លែងកើតហេតុ និង​បាន​នាំ​ជនរងគ្រោះ​ទៅ​សួរនាំ​បន្ថែម​នៅ​បុ​ស្តិ៍​ជ្រោយចង្វារ និង​ដាក់​ពាក្យបណ្តឹង​ផងដែរ ៕​

adverise with khmeread

មតិយោបល់