adverise with khmeread Screenshot 4 5

ដំណឹង​ល្អ​សម្រាប់​បុរសៗ​ដែលមាន​ជំងឺ​ច្រើន​មុខ​! រមៀត​ជា​ឱសថ​មិនធម្មតា​សម្រាប់​បុរស​គ្រប់រូប​!

​    ​រមៀត​គឺជា​គ្រឿងទេស​កំពូល​មួយ ដែលមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​។ ដោយ​ផ្ទុក​សមាសភាព​បង្ការ​ការ​រលាក និង​ប្រឆាំង​អុកស៊ីតកម្ម រមៀត​គឺមាន​សារធាតុ​ដ៏​សកម្ម​មួយ​ហៅថា Curcumin​។ ហើយ​សារធាតុ​នេះហើយ ដែល​ធ្វើឱ្យ​រមៀត​មាន​ពណ៌​លឿង​។ រមៀត​ប្រើ​សម្រាប់​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី លាង​ថ្លើម ការពារ​បេះដូង ជំរុញឱ្យមាន​អារម្មណ៍ល្អ និង​ជួយ​ដល់​ខួរក្បាល​។ វា​អាច​ប្រឆាំងនឹង​ការ​រលាក​ធ្ងន់ធ្ងរ ដែល​វា​ព្យាបាល​ជំងឺ​ទាក់ទង​នឹង​បេះដូង​រ៉ាំរ៉ៃ​ជាច្រើន ល្អ​ជាង​ថ្នាំ​ទៅទៀត​។​

​    ​យោងតាម​ការស្រាវជ្រាវ រមៀត​ជា​ថ្នាំ​ល្អ​បំផុត​សម្រាប់​បុរស ហើយ​វា​អាចជួយ​បញ្ហា​របស់​បុរស​ដូចខាងក្រោម​៖
​    ​- ជំងឺ​រលាក​សន្លាក់​
​    ​- ប្រឆាំង​កាក​កក​ក្នុង​សរសៃឈាម​
​    ​- ជា​ថ្នាំ​ជំងឺ​ទឹកនោមផ្អែម​
​    ​- ជា​ថ្នាំ​បំបាត់​ការឈឺចាប់​
​    ​- ជំរុញ​អ័រម៉ូន Steroids (​ជួយ​ឱ្យ​សាច់ដុំ​រឹងមាំ​)
​    ​- ជា​ថ្នាំ​បង្ការ​ការ​រលាក​
​    ​- ថ្នាំ​បញ្ចុះ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​
​    ​- បង្ការ​ជំងឺ​ធា្ល​ក់​ទឹកចិត្ត​
​    ​- ជា​ថ្នាំ​ជំងឺ​រលាក​ពោះវៀន​

​    ​ហើយ​រមៀត​នៅ​អាច​ព្យាបាល​ជំងឺ​ផ្សេងទៀត​ដូចជា​៖
​    ​- ព្យាបាល​ជំងឺ​ថប់​អារម្មណ៍​
​    ​- បង្កើន​សមាសភាព​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​រាងកាយ​
​    ​- ជំរុញ​មុខងារ​រាងកាយ និង​បន្ថយ​ហានិភ័យ​ជំងឺ​ខួរក្បាល​
​    ​- បន្ថយ​ហានិភ័យ​ជំងឺ​គាំងបេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល​
​    ​- បំបាត់​ឈឺសន្លាក់ ឈឺ​សាច់ដុំ 
​    ​- បំបាត់​ក្រហាយ​ទ្រូង និង​ជួយ​រំលាយ​អាហារ​
​    ​- បំបាត់​គាំង​សន្លាក់​
​    ​- ជួយ​បង្ការ​និង​ព្យាបាល​ជំងឺមហារីក​៕

​ប្រភព healthyfoodhealthylife

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់