adverise with khmeread Parsley drink

ភេសជ្ជៈ​នេះ​ពុំ​ពិបាក​ផឹក​ដូច​ភេសជ្ជៈ​ធម្មជាតិ​ដទៃ​ទេ ប៉ុន្តែ​ប្រសិទ្ធភាព​សម្រក​ទម្ងន់​មិនបាច់​ថ្លែង​! ផឹក ៥ ថ្ងៃ​ស្រក ៣ គីឡូក្រាម​!

​    ​ភេសជ្ជៈ​ដ៏​អស្ចារ្យ​នេះ​នឹង​ជួយ​អ្នក​ស្រក​ទម្ងន់​មិនគួរ​ឱ្យ​ជឿ​។ ទឹក​ជីរវ៉ាន់ស៊ុយ​ស្រស់​មាន​សមាសភាគ ដែល​ជួយ​ឱ្យ​លំហូរ​អុកស៊ីសែន​ក្នុង​រាងកាយ​និង​មុខងារ​សំខាន់ៗ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​បាន​យ៉ាង​ល្អ​។​

​    ​ជីរវ៉ាន់ស៊ុយ​គឺមាន​លទ្ធភាព​ប្រឆាំងនឹង​គ្រួស​ក្នុង​តម្រងនោម និង​ជួយ​ដល់​សុខភាព​ភ្នែក​។ យ៉ាងណាមិញ សូមអ្នក​ប្រុងប្រយ័ត្ន​ចំពោះ​ការទទួល​ទាន​ទឹក​ជីរវ៉ាន់ស៊ុយ​ស្រស់ ព្រោះ​វា​អាចធ្វើឱ្យ​មុខងារ​ប្រព័ន្ធ​សរសៃប្រសាទ​ដំណើរ​ការខុស​ប្រក្រតី​ផងដែរ ប្រសិនបើ​លោកអ្នក​កំពុង​ពិសា​ថ្នាំ​ព្យាបាល​ជំងឺ​ប្រចាំកាយ​។​

​    ​ប្រសិនបើ​អ្នក​ចង់​ស្រក​ទម្ងន់ ៣ គីឡូ​ត្រឹម​រយៈពេល ៥ ថ្ងៃ ពិសា​ភេសជ្ជៈ​នេះ​ចុះ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ជីរវ៉ាន់ស៊ុយ​មួយ​ក្ដាប់​
​    ​- ទឹក​ចំណុះ ២០០ ទៅ ៣០០ មិ​ល្លី​លីត្រ​
​    ​- ក្រូចឆ្មា ១ គ្រាប់​។​

​    ​* របៀប​ធ្វើ​៖
​    ​ច្របាច់​ក្រូចឆ្មា​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក ដាក់​ជីរវ៉ាន់ស៊ុយ​ចូល បន្ទាប់មក​ចាក់ទឹក​ចូល​ហើយ​កិន​ចូលគ្នា​ឱ្យ​សព្វ​។ ពិសា​ពេលព្រឹក​ពេល​ពោះ​ទទេរ​រយៈពេល ៥ ថ្ងៃ បន្ទាប់មក​សម្រាក ១០ ថ្ងៃ​សឹម​ពិ​សាត​ទៀត​ជាការ​ស្រេច​៕

ប្រភព naturalcuresplanet

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់