adverise with khmeread 1

កាន់តែ​ក្តៅគគុក​! អង់គ្លេស​បញ្ជូន​រថក្រោះ យន្តហោះ​ឥត​មនុស្ស​បើក និង​ទាហាន ៨០០ នាក់​ទៅជិត​ព្រំដែន​រុស្ស៊ី

    ​ចក្រភព​អង់គ្លេស​បាន​បញ្ជូន​រថ​ក្រោះ យន្តហោះ​ឥត​មនុស្ស​បើក (Drone) និង​ទាហាន​ចំនួន ៨០០ នាក់​ទៅកាន់​ព្រំដែន​រុស្ស៊ី ខណៈ​ភាព​តានតឹង​ជាមួយ​លោក​វ្ល៉ា​ឌឺ​មៀរ ពូ​ទីន​កំពុង​កើនឡើង​។ ការបង្ហាញ​នូវ​កម្លាំង​នេះ​កើតឡើង​បន្ទាប់ពី​កង​នាវា​រុស្ស៊ី​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​អង់គ្លេស​។​

​    ​ទាហាន​អង់គ្លេស​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​អេ​ស្តូ​នី ដែល​នេះ​នឹង​ក្លាយជា​ការបង្កើន​ឥទ្ធិពល​បរទេស​ដ៏​ធំ​បំផុត​នៅក្បែរ​ព្រំដែន​រុស្ស៊ី​ចាប់តាំងពី​សង្គ្រាមត្រជាក់​។ ការ​ចល័ត​ទ័ព​នេះ​នឹងធ្វើ​ឡើង​នៅ​និ​ទាឃ​រដូវ​ក្រោយ ជាមួយ​ប្រទេស​ដា​ណឺ​ម៉ាក និង​បារាំង​ក៏​ចូលរួម​នៅក្នុង​ការធ្វើ​សមយុទ្ធ​ដ៏​ធំ​នេះ​ផងដែរ​។​

​    ​ភាព​តានតឹង​តាមរបៀប​ដូច​សម័យ​ស​ង្គ្រា​ម​ត្រជាក់​រវាង​រដ្ឋា​ភិ​បាល​ទីក្រុង​មូ​ស្គូ និង​វ៉ាស៊ីនតោន​បាន​កើនឡើង​មួយកម្រិត​ទៀត​នៅក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​សហរដ្ឋអាមេរិក​លាតត្រដាង​ពី​គម្រោង​ដាក់​កងកម្លាំង​ម៉ា​រី​ន​របស់ខ្លួន​ប្រចាំការ​នៅ​ប្រទេស​ន័​រ​វែ​ស ដែលមាន​ចម្ងាយ​ត្រឹមតែ​ប៉ុន្មាន​រយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​រុស្ស៊ី​។​

​    ​មន្ត្រី​នៅ​ន័​រវេ​ស និង​សហរដ្ឋអាមេរិក​បាន​និយាយថា ពួកគេ​បាន​ពិចារណា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បន្ថែម​ការផ្គត់ផ្គង់​ឧបករណ៍ និង​ការហ្វឹកហ្វឺន​ដល់​ក្រុម​ប្រទេស Scandinavian (​ដា​ណឺ​ម៉ា ន័​រ​វែ​ស និង​ស៊ុយអែត​)​។​

​    ​ប្រទេស​រុស្ស៊ី​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​គម្រោង​នេះ ដោយ​និយាយថា គ្មាន​ការគំរាមកំហែង​ពី​រុស្ស៊ី​ទៅកាន់​ប្រទេស​ន័​រ​វែ​ស​នោះទេ​៕

​ប្រភព​៖ express

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់