adverise with khmeread 0

នៅចាំ​ហ្គេម​នេះ​ទេ​? ១២ ឆ្នាំមុន​ហ្គេម​ដ៏​ល្បី Grand Theft Auto: San Andreas បាន​ចូលមក​ជីវិត​របស់​យើង

    ​ហ្គេម Grand Theft Auto: San Andreas ដែល​អ្នកខ្លះ​និយម​ហៅថា​ហ្គេម​ចោរលួច​ឡាន ជា​ប្រភេទ​ហ្គេម​បែប​ផ្សងព្រេង វាយ​កាប់​ចាក់​ក្នុង​ពិភពលោក​ប្រឌិត​មួយ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Rockstar North និង​ចេញលក់​ដោយ​ក្រុមហ៊ុន Rockstar Games​។ ហ្គេម​នេះ​ចាប់ផ្តើម​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៦ តុលា ឆ្នាំ​២០០៤ សម្រាប់​ក្បាល​ហ្គេម PlayStation 2 ហើយ​នៅ​ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ​២០០៥ ទើប​គេ​ចេញ​ហ្គេម​នេះ​សម្រាប់​តម្រូវ Microsoft Windows និង ក្បាល​ហ្គេម Xbox​។ 

​    ​ហ្គេម​នេះ​នៅតែ​ជា​ប្រភេទ​ហ្គេម PlayStation 2 លក់ដាច់​បំផុត​មកទល់​បច្ចុប្បន្ន ហើយ​បើ​គិតពី​ឆ្នាំ ២០០៤ ដល់ ២០១១ ហ្គេម​នេះ​លក់បាន ២៧,៥ លាន​ឌី​ស​ជុំវិញ​ពិភពលោក​។ ហ្គេម GTA ក៏​អាច​លេង​បាន​លើ​ទូរស័ព្ទ​ដំណើរការ​លើ​ប្រព័ន្ធ iOS និង Android ផងដែរ​។ 

​    ​អ្នក​និយម​លេង​ហ្គេម​ច្បាស់​ជា​ចាំ​ហ្គេម​នេះ​មិន​ភ្លេច​ទេ ព្រោះ​វា​ហ្នឹងហើយ​ជា​អ្នក​ធ្វើឱ្យ​មនុស្ស​លើ​ពិភពលោក​មិនតិច​ទេ​ដាច់ទឹក​ដាច់បាយ​ដោយសារ​វា​។ 

​    ​ប្រភេទ​ហ្គេម​ចោរលួច​ឡាន​ចុងក្រោយ​បំផុត​គឺ Grand Theft Auto V ដែលមាន​ទីក្រុង​ធំ​ទំនើប និង​មាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​ថែមទៀត​ផង ហើយ​វា​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៧ កញ្ញា ២០១៣៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់