adverise with khmeread Unnamed %281%29

ហួសចិត្ត​!!!​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ចាប់រំលោភ​កុមារី​អាយុ​១០​ឆ្នាំ​បានសម្រេច​៣​ដង​

    កណ្តាល ៖ ហួសចិត្ត​ពេក​លោកស្នងការ​លើកឡើង​ថា "​លោក​ម្ចាស់​អើយ​...​ហេតុអ្វី​ក៏មាន​របត់​គំនិត​បែបនេះ​ទៅ​កើ​តទៅ​ហ្ន៎​..? បើ​ទើបតែ​អាយុ​១៤​ឆ្នាំ​តែប៉ុណ្ណោះ​ហ៊ាន​ទៅ​រំលោភ​ក្មេងស្រី​អាយុ​ត្រឹមតែ​១០​ឆ្នាំ​បាន​រហូតដល់​ទៅ ៣​ដង ឯណោះ ...???? តើ​ការគិត​របស់​ក្មេងប្រុស​ម្នាក់នេះ​ដែល​បាន​ញ៉ាំ​ង​ឱ្យ​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​នេះ​ទៅបាន​នោះមក​ពីអ្វី​ដែរ​..?​សូម​ប្រិយ៍មិត្ត​មេត្តាជួយ​បំភ្លឺ​ផង​ណា​....!!!"។​

    លោក អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​បែបនេះ បន្ទាប់ពី​មាន​ករណី​រំលោភ​សេពសន្ថវៈ​កើតឡើង​ថ្ងៃទី​២៦​ តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៣​រសៀល​នៅ​ចំណុច​ក្នុងផ្ទះ​ជនល្មើស​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    លោកស្នងការ​បានឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ​ ឆ​.​ស​.​ណ ភេទ​ស្រី​ អាយុ​១០​ឆ្នាំ​(​ខ្មែរ​)​មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ ទួល​ត្នោត​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។​

    ចំណែក​ជនល្មើស​ឈ្មោះ ​មុត ម៉ិច ភេទ​ប្រុស ​អាយុ​១៤​ឆ្នាំ​(​ខ្មែរ​) មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល (​ឃាត់ខ្លួន )។​

    លោក​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​ដូចខាងលើ​ជនរងគ្រោះ​បាន​ទៅលេង​ជិត​ផ្ទះ ជនល្មើស ពេលនោះ​ជនល្មើស​បាន​ប្រើ​ឱ្យ​យក​អំបោស បោស​ផ្ទះ​ឱ្យ​ខ្លួន​នៅក្នុង​ផ្ទះ​។ ពេល​ជនរងគ្រោះ យក​អំបោស​មកឱ្យ​ដល់​ក្នុងផ្ទះ ស្រាប់តែ​ជនល្មើស​បាន​ចាប់​ទាញ​ដៃ​ជនរងគ្រោះ​ចូលក្នុង​បន្ទប់​ដោយ​យកដៃ​ខ្ទប់មាត់ និង​គម្រាម​មិនឱ្យ​ជនរងគ្រោះ​ស្រែក​។​

    ភ្លាមនោះ​ជនល្មើស​បានឱ្យ​ជនរងគ្រោះ​ដេក​ផ្ងារ​លើ​គ្រែ​ពូក រួច​ជនល្មើស ក៏​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ លើ​ជនរងគ្រោះ​រហូត​បានសំរេច។​ បន្ទាប់មក​ជនរងគ្រោះ​បាន​និយាយ​រឿងនេះ​ប្រាប់​ម្តាយ រួច​ម្តាយ​ក៏បាន​នាំមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​។​

    ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ និង​បាន​នាំខ្លួន​ជនល្មើស​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ។ ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនល្មើស​បាន​ឆ្លើយ​សារភាពថា ខ្លួន​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ លើ​ជនរងគ្រោះ​ចំនួន​៣​លើក​មកហើយ​ទាំង​លើក​នេះ។​

    លោកស្នងការ​បន្តទៀត​ថា "ជនល្មើស​បាន​បញ្ជូនមក​អិ​ការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី។ តើ​ជនល្មើស​ត្រូវ​ជាប់ទោស​ទាំង​វ័យ​ក្មេង​បែបនេះហើយ​ត្រូវ​ចោលការ​សិក្សា​បែបនេះ​ឬ​? មាន​ធ្លាប់​លួច​មើល​រឿង​អាសអាភាស​ដែរឬទេ​?.​ខ្ញុំ​គ្មាន​យោបល់​អ្វី​ផ្សេងទៀត​ទេ​...​មានតែ​ការសោកស្តាយ​...!?!"៕

adverise with khmeread

មតិយោបល់