adverise with khmeread 2

បើកម៉ូតូបញ្ច្រាស់ឆ្លងផ្លូទៅបុកម៉ូតូ២គ្រឿងរបួសធ្ងន់៣នាក់

     ភ្នំពេញ ៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់ និង​បុរស​ម្នាក់ទៀត​របួសស្រាល ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​សង់​សេ​១១០​ប៊ិច ជិះ​ច្រាស់​ផ្លូវ​ហើយ​ឆ្លង​ក្នុង​ល្បឿន​លឿន​ទៅបុក ម៉ូតូ​ហុងដា​សេ​១២៥ ពីរ​គ្រឿង​ទៀត​របួស​២​នាក់ ។​
    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេ​ល​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងៃទី ១៣ មករា ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រៃ​កី សង្កាត់​ពងទឹក ខណ្ឌដង្កោ ។​ជនរងគ្រោះ​ទាំង​៣​នាក់​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡឿ​យ​ទេ ។​
    ប្រភពពី​កន្លែង កើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក សង់​សេ​១១០​ប៊ិច​ពណ៍​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BI-9511 ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នង​ល្បឿន​លឿន បញ្ច្រាស់​ទិសដៅ​ចរាចរណ៍​។​
    ខណៈ​មកដល់​ចំណុចកើតហេតុ បុរស​ជិះ​ម៉ូតូ​សង់​សេ​១១០​បាន​បន្ថែម​ល្បឿន​ឆ្លងទៅ​ខាងស្តាំ​ដៃ ក៏មាន​បុរស​២​នាក់​ជិះ ម៉ូតូ​២​គ្រឿង​ទៀត​ម៉ាក​សង់​សេ​១២៥ ស៊េរី​២០១២​ដែល​ជិះ​មកពី​ត្បូង​ទៅ​ជើង បាន​បុក​គ្នា​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់ ខាង​សង់​សេ​១២៥ ស៊េរី​០១២​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់ និង​សង់​សេ​១១០​ប៊ិច​របួសធ្ងន់​។​
    ក្រោយពេល​កើតហេតុ ប្រជា​ពលរ​ដ្ធ​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព ៧១១​មក​ដឹកយក​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ចំណែក​ម៉ូតូ​ទាំង​៣​គ្រឿង​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ដើម្បី​រង់ចាំ​ការដោះស្រាយ​៕​

adverise with khmeread

មតិយោបល់