adverise with khmeread Unnamed %283%29

ឃាត់​ស្ត្រី​មេ​កត់​កន្ទុយលេខ​ម្នា​ក់នៅ​ស្រុក​អង្គស្នួល

    កណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​កត់​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​ (​កន្ទុយលេខ​)​ នៅ​ថ្ងៃទី​២៦ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ ៣ ​រសៀល​នៅ​ចំណុច​ផ្ទះ​ជនល្មើស​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អឿន សុខ​អាត ហៅ​ច​ន្ធូ ភេទ​ស្រី ជនជាតិខ្មែរ អាយុ​៣៦​ឆ្នាំ មុខរបរ​កត់​កន្ទុយ​លេខ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​ (​មេ​កត់​កន្ទុយលេខ​)​។​

    វត្ថុតាង​ដកហូត​រួមមាន ​១-​លុយ​ខ្មែរ ៧៩៩.១០០៛ លុយ​ដុល្លារ ​៥០$, ២-​សៀវភៅ​សម្រាប់​កត់​កន្ទុយលេខ ២០​ ក្បាល​, ៣-​ប៊ិច ​០៣ ​ដើម បន្ទាត់​០២ ទឹកលុប ​០១ ​ដើម​, ៤-​ម៉ាស៊ីន​គិត​លេខ ០២, ៥-​ឧបករណ៍​សម្រាប់​កិប ០២ និង​គ្រាប់​កិប​០២​ប្រអប់​, ៦-​កន្ត្រក់​ជ័រ ០៤, ៧-​កា​បោ​ន​ផ្តិត​មួយចំនួន និង​ក្រដាស​កន្ទុយលេខ​មួយចំនួន​ និង​៨-​តុ​ដែក​០១ និង​កៅអី​ជ័រ​០២​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា​មាន​ករណី​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​ (​កន្ទុយលេខ​) ​នៅ​ចំណុចកើតហេតុ​ខាងលើ។​

    ក្រោយពី​ទទួល​ព័ត៌មាន​បាន​ភ្លាម កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ពើក បាន​ចុះទៅ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនល្មើស​បាន​ម្នាក់​និង​ដកហូត​វត្ថុតាង​ជាក់ស្តែង​តែម្តង​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ឈ្មោះ អឿន សុខ​អាត បាន​សារភាពថា ខ្លួន​បាន​ធ្វើជា​អ្នក​កត់​កន្ទុយលេខ​អស់​រយៈពេល​៨​ខែ​មកហើយ និង​យក​បន្ត​ទៅឱ្យ​មេ​ម្នាក់ទៀត​ឈ្មោះ ម៉ៅ ភេទ​ប្រុស (​មិនដែល​ជួប​មុខ​គ្នា​ទេ​) នៅ​ភ្នំពេញ ផ្ញើ​លេខ​កត់​រួច តាមរយៈ​ហ្វេ​ស​ប៊ុ​ក ក្នុង​ទូរស័ព្ទដៃ​ចំណែក​លុយ​ទូទាត់​គ្នា​ដោយ​ផ្ញើ​តាម​វី​ង​។​

    ចំពោះ​ជនល្មើស​ត្រូវបាន​ឃាត់ខ្លួន​មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​បន្ត​ចាត់​​ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់