adverise with khmeread Untitled 1

យប់មិញ​រញ្ជួយ​ដី​ពីរ​វាយប្រហារ​អ៊ីតាលី​ភាគ​កណ្តាល​

    ​យោងតាម​ប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា ក្រុម​អ្នក​សង្គ្រោះ​កំពុង​តាម​រុករក​ទាំង​មេឃងងឹត និង​ភ្លៀង​ខ្លាំង បន្ទាប់ពី​រញ្ជួយ​ដី​ខ្លាំងៗ​ចំនួន​ពីរបាន​វាយប្រហារ​តំបន់​ភាគ​កណ្តាល​ប្រទេស​អ៊ីតាលី ដោយ​ធ្វើ​ឱ្យដាច់​ថាមពលអគ្គីសនី និង បង្ក​ការ​ស្លន់ស្លោ​។ 

​    ​រញ្ជួយ​ដី​កម្រិត ៥,៤ រិ​ច្ឆ​ទ័​រ នៅ​ម៉ោង ៧.១០ នាទី​យប់​ម៉ោង​ក្នុងស្រុក ថ្ងៃទី​២៦​តុលា​បាន​អង្រួន​អគារ​ជាច្រើន​នៅ​ឆ្ងាយ​ពី​រដ្ឋធានី​រ៉ូម ប្រហែល ១២៩ គីឡូម៉ែត្រ​។ 

​    ​ពីរ​ម៉ោង​ក្រោយមក រញ្ជួយ​ដី​ខ្លាំង​មួយទៀត​បានធ្វើឱ្យ​ខូច​អគារ​ជាច្រើន ដែល​ចង់​រលំ​ដោយសារ​រញ្ជួយ​ដី​ទីមួយ​រួចមក​នោះ​។ 

​    ​អគារ​មួយចំនួន​បាន​រលំ ផ្លូវ​ហាយវ៉េ​មួយ​បាន​បិទ និង​មនុស្ស​ជាច្រើន​ក្នុង​តំបន់​ជនបទ​ភាគ​កណ្តាល​នេះ​បាន​ស្ថិតក្នុង​ទី​ងងឹត ខណៈដែល​ថាមពល​បាន​ដាច់ ប៉ុន្តែ​ពុំមាន​របាយការណ៍​អំពី​ករណី​ស្លាប់​និង​របួស​ទេ​។ 

​    ​អភិបាលក្រុង Ussita លោក Marco Rinaldi បាន​និយាយថា "​វា​ជា​រញ្ជួយ​ដី​ដ៏​ខ្លាំង​។ ប្រជាជន​បាន​ស្រែក​តាម​ដងផ្លូវ ហើយ​ឥឡូវ​យើង​គ្មាន​ភ្លើង​អគ្គីសនី​ទេ​។ ផ្ទះ​ជាច្រើន​បាន​ដួលរលំ​។ ទីក្រុង​របស់​យើង​គឺ​ចប់​អស់ហើយ​។ រញ្ជួយ​ដី​ទី​ពីរ​វាយប្រហារ​ខ្លាំង​ហើយ​យូរ​ទៀត​"​។ 

​     នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Matteo Renzi ដែល​កំពុង​នៅតាម​ផ្លូវ​ទៅ​ទីក្រុង​រ៉ូម​ដើម្បី​តាមដាន​ស្ថានការណ៍ បាន​និយាយថា "​ខ្ញុំ​ចង់​អរគុណ​គ្រប់គ្នា ដែល​ធ្វើការ​ទាំង​ភ្លៀង​ខ្លាំង ក្នុង​តំបន់​រញ្ជួយ​ដី​"៕ 

 

adverise with khmeread

មតិយោបល់