adverise with khmeread Untitled 1

កៅអី ដប​ទឹក និង​កាក់​ហោះ​ពេញ​កីឡដ្ឋាន ខណៈ​អ្នក​គាំ​ទ្រ West Ham និង Chelsea ផ្ទុះ​ហិង្សា​

    ​យោងតាម​ប្រភពព័ត៌មាន Daily Mail ប៉ូលិស​បង្ក្រាប​កុបកម្ម​បាន​បង្ខំចិត្ត​ចូលធ្វើ​អន្តរាគមន៍ ខណៈដែល​អ្នកគាំទ្រ West Ham និង Chelsea ប៉ះទង្គិច​គ្នា​នៅ​កីឡដ្ឋាន London Stadium កាលពី​យប់​ថ្ងៃ​ពុធ ទី​២៦ តុលា ជាមួយ​ដប​ទឹក កៅអី និង​កាក់​ត្រូវបាន​ប្រើ​សម្រាប់​ធ្វើជា​អាវុធ​វាយ​ប្រយុទ្ធ​គ្នា​។ 

​    ​ភាព​តានតឹង​បាន​កើនឡើង​ខ្លាំង​នៅ​ចុងបញ្ចប់​នៃ​ការប្រកួត EFL Cup នៅ​កីឡដ្ឋាន London Stadium ខណៈដែល​ក្រុម​អ្នកគាំទ្រ​ប៉ុនប៉ង​ទ​ម្លោះ​ឆ្លង​ចូលទៅ​កន្លែង​អង្គុយ​របស់​ភាគី​អ្នកគាំទ្រ​ម្ខាង​ទៀត​រៀងខ្លួនៗ ហើយ​ក្រុម​សន្តិសុខ​បាន​បង្ខំចិត្ត​ចូលមក​រារាំង​ពួកគេ​ឱ្យនៅ​ដាច់​ឆ្ងាយ​ពីគ្នា​។ 

​    ​ខណៈដែល​ការ​គប់​របស់របរ​ចេញពី​កៅអី​មួយ​របស់​អ្នកគាំទ្រ​ទៅ​កន្លែង​អង្គុយ​អ្នកគាំទ្រ​ម្ខាង​ទៀត រូបភាព​ជាច្រើន​បានបង្ហាញ​ដប​ទឹក និង​កៅអី​ហោះ​ដាក់គ្នា​ទៅវិញទៅមក​រវាង​អ្នកគាំទ្រ West Ham និង Chelsea ដោយ​បង្ក​របួស​ជាច្រើន​នាក់​។ 

​    ​អ្នកគាំទ្រ Chelsea ម្នាក់​ត្រូវ​ប្រទះឃើញ​រយះ​ក្បាល​ដោយសារ​ត្រូវ​មួយ​កាក់​លើ​ក្បាល​។ 

​    ​ឧបទ្ទវ​ហេតុនេះ​មាន​រយៈពេល​ប្រហែល ១០ នាទី នៅ​ចុងការ​ប្រកួត​រវាង West Ham និង Chelsea ដែល​បញ្ចប់​ទៅដោយ​ម្ចាស់ផ្ទះ​ញញួរ​ធំ​ឈ្នះ​តោ​ខៀវ ២-១ ឡើងទៅ​វគ្គ​បន្ទាប់​ទៀត រីឯ Chelsea ត្រូវ​ហាលអាវ​៕

 

adverise with khmeread

មតិយោបល់