adverise with khmeread  92105400 matagoalreuters

Juan Mata តារា​សំណាង​ជួយ​ឱ្យ Man Utd ឈ្នះ Man City ១-០ យប់មិញ​

    ​Juan Mata បាន​ស៊ុត​ចូល​គ្រាប់​ជ័យជម្នះ​ក្នុងការ​ប្រកួត​ដ៏​តានតឹង​នៃ​ជំនួប​គូប្រជែង​យក្ស​រួម​តំបន់ Manchester derby ខណៈដែល​បិសាច​ក្រហម Manchester United បាន​ផ្តួល​អ្នកកាន់កាប់​តំណែង EFL Cup ចាស់​មេឃ​ខៀវ Manchester City និង​បាន​ឈានទៅ​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​។​

​    ​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ សម្រេច​គ្រាប់​បាល់​បាន​ដោយ​ការបញ្ជូន​ពី Zlatan Ibrahimovic ខណៈដែល​បិសាច​ក្រហម​នឹង​ត្រៀមខ្លួន​នៅ​វគ្គ​បន្ទាប់​ដែល​ត្រូវ​ប៉ះ​ជាមួយនឹង West Ham ។​

​    ​ជ័យជម្នះ​មួយ​នេះ គឹជា​ជ័យជម្នះ​លើក​ទី​ពីរ​របស់​បិសាច​ក្រហម​ក្នុងការ​ប្រកួត​ចំនួន​ប្រាំ​លើក​កន្លងមក ហើយក៏​ជា​ជ័យជម្នះ​លើក​ទី​បួន​ប៉ុណ្ណោះ​ផងដែរ​របស់ Jose Mourinho ក្នុង​ការជួប​មុខ Guardiola ចំនួន ១៨​លើក​កន្លងមក​។​

​    ​ខាងក្រោម​នេះ​ជាកា​ប្រកួត​ផ្សេងៗ​ទៀត​ក្នុង​ដំណើរ​ប្រជែង​ពាន​មួយ​នេះ​!៕

 

adverise with khmeread

មតិយោបល់