adverise with khmeread Untitled 1

Riyad Mahrez នាំមុខ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ក្នុងការ​បោះឆ្នោត​ស្ទង់​មតិ​សម្រាប់​អ្នក​ដែល​នឹងត្រូវ​ឈ្នះ Ballon d'Or

    ​សហព័ន្ធ​បាល់ទាត់​បារាំង France Football បានប្រកាស​ឈ្មោះ​បេក្ខជន​កំពូល​ទាំង ៣០​សម្រាប់​ដំណើរ​ប្រជែង​ពានរង្វាន់​តារា​ឆ្នើម​ពិភពលោក Ballon d'Or ដែល​វា​នឹងត្រូវ​ប្រកាស​នៅ​រយៈពេល​មិន​ដល់​ពីរ​បី​ខែ​ខាងមុខ​ទៀត​នេះ​។​

​    ​Lionel, Messi, Cristiano Ronaldo, Luis Suarez និង Neymar គឺជា​កីឡាករ​មួយចំនួន​ដែល​បាន​ដឹកនាំ​ការ​ប្រជែង​សម្រាប់​ពាន​តារា​ឆ្នើម​ប្រចាំ​តំបន់​អឺរ៉ុប​។​

​    ​ទន្ទឹមនឹង​នេះដែរ​សមា​ជិ​ក​ថ្មី​ដូចជា Jamie Vardy និង Riyad Mahrez ដែល​បាន​ជួយ​ឱ្យ Leicester City ឈ្នះ​ពាន Premier League កាលពី​រដូវ​កាល​មុន ក៏បាន​ស្ថិត​ក្នុងនាម​ជា​បេក្ខជន​ប្រជែង​ពាន Ballon d'Or ផងដែរ​។​

​    ​ជាក់ស្តែង ឈ្មោះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ កំពុង​នាំមុខ​ដំណើរ​ប្រជែង​ដើម្បី​ឈ្នះ​ពាន​ដ៏​មាន​កិត្យានុភាព​មួយ​នេះ​។​

​    ​វា​ហាក់ដូចជា​បណ្តា​អ្នកគាំទ្រ​ចាប់អារម្មណ៍​លើ Riyad Mahrez ដែល​បានឈ្នះ​ពាន Premier League សម្រាប់ Leicester City ជាជាង Cristiano Ronaldo ដែល​ឈ្នះ​ពាន European Championship និង UEFA Champions League​។​

​    ​បច្ចុប្បន្ន មនុស្ស​ចំនួន ១.១៦៥.៥២៥ នាក់ បាន​បោះឆ្នោត​ក្នុង​ការស្ទង់មតិ ជាមួយនឹង​ភាគរយ​ចំនួន ៣២​ភាគរយ​បាន​ទៅលើ​តារាបាល់ទាត់​អន្តរជាតិ​អាល់​ហ្សេ​រី Mahrez ។​

​    ​ចំណាត់ថ្នាក់​ស្ទង់​មតិ​ទាំង ៥
​    ​លេខ​១ - Riyad Mahrez (៣២%)
​    ​លេខ​២ - Lionel Messi (៣១%)
​    ​លេខ​៣ - Cristiano Ronaldo (២៣%)
​    ​លេខ​៤ - Rui Patricio (៣%)
​    ​លេខ​៥ - Gianluigi Buffon (២%)

​    ​ដូចគ្នា​ទៅនឹង​រាល់​ឆ្នាំ​ដែរ La Liga ត្រូវបាន​គ្របដណ្តប់​ដោយ​បេក្ខជន ៩​រូប​ដែល​តំណាងឱ្យ​អេ​ស្ប៉ា​ញ ដែល​ឆ្នាំនេះ​រួមមាន Ronaldo, Messi, Suarez, Modric, Neymar, Godin, Iniesta, Koke, Kroos, Ramos, Griezmann, Pepe និង Bale ។​

​    ​Premier League គឺ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​ពីរ​ដែលមាន​អ្នកតំណាង​ចំនួន ៨​រួមមាន Aguero, Lloris, Mahrez, De Bruyne, Payet, Ibrahimovic, Vardy និង Pogba ៕

adverise with khmeread

មតិយោបល់