Unnamed

ក្មេង​អនាថាហើយមានជំងឺប្រចាំកាយទៀត! ត្រូវរថយន្តថយក្រោយកិនពីលើ​ផ្លូវ​របួសធ្ងន់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ក្មេងប្រុស​ម្នាក់​បាន​រង​របួស​បែក​មាត់​ហូរឈាម​ស្រោច​ខ្លួន​ខណៈ​ក្មេងប្រុស​រូបនេះ បាន​ដេក​នៅ​ចំណុច​មុខផ្ទះ​គេ​និង​ក្រោយ​រថយន្ត​កាមរី ​ហើយ​ក៏ត្រូវ​រថយន្ត​បើក​កិន​ដោយ​ម្ចាស់​មិនបាន​ប្រុងប្រយ័ត្ន​មុខ​ពេល​បើក​មិនបាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ ហើយ​បើក​គេចខ្លួនបាត់​។​

    ហេតុការណ៍​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៤០​នាទី​យប់​ថ្ងៃទី​២៦​ ខែតុលា ​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​លេខ​ 10Eo តាម​បណ្តោយ​ផ្លូវ​លេខ​១៣៦ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​

    ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​បានឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​សង្កេតឃើញ​ក្មេងប្រុស​ម្នា​ក់នៅ​មក​ដេក​នៅ​ទីនោះ​រាល់​យប់​ដោយ​គ្មាន​ផ្ទះសម្បែង​ព្រោះ​ជា​ក្មេង​អនាថា​មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​ជំងឺឆ្កួតជ្រូក​ទៀតផង​។​

    សាក្សី​ដដែល​បាន​បន្តថា រហូតមក​ថ្ងៃកើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី ​(​បា​ឡែ​ន​)​ មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​មក​ឈប់​នៅ​ចំណុច​មុខផ្ទះ​ខាងលើ​ដែលជា​កន្លែងដេក​របស់​ក្មេងរងគ្រោះ​នោះ​។​

    បន្ទាប់​ក្មេង​នោះ​ក៏បាន​ទៅ​ដេក​ខាងក្រោយ​រថយន្ត​នោះ លុះ​មកដល់​វេលា​កើតហេតុ​ម្ចាស់​រថយន្ត​ក៏បាន​មក​បើករថយន្ត​ចេញ​ដោយ​មិនបាន​មើល​គ្រប់​ជ្រុងជ្រោយ​ទើប​មិនឃើញ​ក្មេង​នោះ​ហើយ​បាន​កិន​បណ្តាលឱ្យ​រងរបួស​បែក​មាត់​ហូរឈាម​ស្រោច​ខ្លួន រួច​បើក​គេចខ្លួនបាត់​។​

    ភ្លាមនោះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​និង​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។ 
សូមបញ្ជាក់ថា​ក្មេងប្រុស​ខាងលើ​ជា​ក្មេង​អនាថា​និង​គ្មាន​ផ្ទះសម្បែង​ច្រកកោន មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​ជំងឺឆ្កួតជ្រូក​ទៀតផង​។​ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់ឈ្មោះ​ក្មេង​នោះ​នៅឡើយ៕

 

មតិយោបល់