adverise with khmeread Unnamed

នារី​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​កាមរី​ហាយ​ព្រី​ត ទៅបុក​បង្គោល​ជាប់​របង​ស្ថានទូត​ចិន​

    ភ្នំពេញ ៖ រថយន្ត​កាមរី​ហាយ​ព្រី​ត​មួយគ្រឿង ដែល​បើកបរ​ដោយ​នារី​ម្នាក់​ស្រវឹងស្រា បើក​រេ​ចង្កូត​ពេញ​ផ្លូវ​ជ្រុល​ទៅបុក​បង្គោល​ថ្ម​ជាប់​របង​ស្ថានទូត​ចិន​បណ្ដាលឱ្យ​បាក់​អស់​៤​កង់ សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​បង្កហេតុ​និង​ប្រជាពលរដ្ឋ។​

    ហេតុការណ៍​នេះ​បាន​បង្កឡើង​នៅវេលា​ម៉ោង​១ ​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ជាប់​របង​ស្ថានទូត​ចិន​តាម​បណ្ដោយ​ផ្លូវ​១៧៣ ស្ថិតក្នុង​សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​នោះ មាន​នារី​ម្នាក់​ដែល​ស្រវឹងស្រា ហើយ​បាន​បើករថយន្ត​បង្ក​ម៉ាក​កាមរី​ហាយ​ព្រី​ត ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ ​2Q.3117 តាម​បណ្ដោយ​ផ្លូវ​១៧៣ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន និង​រេ​ចង្កូត​ពេញ​ផ្លូវ​ផង​នោះ ក៏​ជ្រុល​ទៅបុក​បង្គោល​ថ្ម​ជាប់​របង​ស្ថានទូត​ចិន​បណ្ដាល​ឱ្យ​បាក់​អស់​៤​កង់ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកបង្ក​ហេតុ​និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​។​

    ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀតថា ក្រោយពី​កើតហេតុ​រួច គេ​សង្កេតឃើញ​មាន​ខាង​ក្រុមគ្រួសារ​ជនបង្ក​ហេតុ​បានមក​ដល់ និង​រៀប​រំដោះ​អ្នក​បង្កចេញ តែ​ភ្លាមៗ​នោះ​ខាង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក និង​ឃាត់ខ្លួន​ជនបង្ក​បាន ហើយ​បាន​ទំនាក់​ទំ​នង់​ទៅ​ជំនាញ ឱ្យ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​និង​អ្នកបើករថយន្ដ​ទៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់